ទំនេរដៃបន្តិច​ ព្រាបសុវត្ថិ​ នាំប្រពន្ធកូនធ្វើបុណ្យ បិណ្ឌ១៣ ទាំងព្រឹកតែម្តង!

ទំនេរដៃបន្តិច​ ព្រាបសុវត្ថិ​ នាំប្រពន្ធកូនធ្វើបុណ្យ បិណ្ឌ១៣ ទាំងព្រឹកតែម្តង!

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញថា កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ព្រាបសុវត្ថិ​ កាន់តែទទួលបានប្រជាប្រិយភាពជាលំដាប់ ដូច្នេះហើយការងារសិល្បៈរបស់លោក ក៏កាន់តែមមាញឹកកាន់តែច្រើន ស្ទើរតែដកឃ្លាមិនរួចផងដែរ។
ដោយឡែក កាលពីព្រឹកមិញនេះ គ្រាន់តែទំនេរដៃពីការងារភ្លាម អ្នកគាំទ្រសង្កេតឃើញថាតារាចម្រៀងរូបនេះ បាននាំប្រពន្ធកូនរបស់ខ្លួន ទៅធ្វើបុណ្យនៅវត្ត ក្នុងថ្ងៃបិណ្ឌ១៣ ដោយរូបលោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោកផ្ទាល់តែម្តង។
ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនចាប់អារម្មណ៍ខ្លាំងមែនទែន ព្រោះកន្លងមកគេកម្រនឹងឃើញលោក ព្រាបសុវត្ថិ​ ចំណាយពេលជាមួយគ្រួសាររបស់លោក ដោយសារតែមួយរយៈធំនេះ លោកមានភាពមមាញឹកច្រើនក្នុងការងារសិល្បៈ ក៏ដូចជាធ្វើជាគណកម្មការក្នុងកម្មវិធីលំដាប់ពិភពលោករដូវកាលទី១ផងដែរ។