រន្ធត់ណាស់ រថយន្តក្រុង ប្រភេទ២ជាន់វាក់នឹងស្ពាន តៃកុងឡានជាន់ហ្វាំងអូស១៥ម៉ែត្រ ក្រឡាប់២ត្រឡប់(មានវីដេអូ)

រន្ធត់ណាស់ រថយន្តក្រុង ប្រភេទ២ជាន់វាក់នឹងស្ពាន តៃកុងឡានជាន់ហ្វាំងអូស១៥ម៉ែត្រ ក្រឡាប់២ត្រឡប់(មានវីដេអូ)

ករណីគ្រោះថ្នាក់រថយន្តរបស់ក្រុមហ៊ុនវីរះប៊ុនថាំ ប្រភេទ២ជាន់ ៤៥ កៅអី បើកបរចេញពីសៀមរាប ឆ្ពោះទៅភ្នំពេញ វាក់នឹងស្ពាន តៃកុងឡានជាន់ហ្វាំង អូសប្រវែង១៥ម៉ែត្រ ទើបក្រឡាប់ ២ត្រឡប់បណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាលជាង១០នាក់ ខ្លះបាក់ដៃ ជើង ខ្លះបោកក្បាលនឹងកញ្ចក់ឡាន ឈាមដាបពេញដី ដេកដួល រណេករណូកស្រែកយំរកអន្តារាគមន៍ដើម្បីសង្រោះពេញផ្លូវហើយត្រូវបានបញ្ចូនទៅពេទ្យជិតៗ។

ហេតុការណ៍ដ៍តក់ស្លុតនេះបានកើតឡើងតាមបណ្តោយផ្លវជាតិលេខ៦ ចំនុចមុខបន្ទាយយោធាស្រុកសូត្រនិគម វេលាម៉ោង ជាង១០យប់ ថ្ងៃទី២៩ កញ្ញា ២០១៩ ស្ថិតក្នុងភូមិថ្នល់ចែង ឃុំសាលាកកោះ ស្រុក សូត្រនិគម ខេត្តសៀមរាប ។