ផ្ទុះការរិះគន់សង្ឃ៣អង្គ បញ្ចេញកាយវិការមិនសមរម្យជាសង្ឃ(មានវីដេអូ)

ផ្ទុះការរិះគន់សង្ឃ៣អង្គ បញ្ចេញកាយវិការមិនសមរម្យជាសង្ឃ(មានវីដេអូ)

យោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Tert Leaksmey បានបង្ហោះសកម្មភាពសង្ឃ៣អង្គដែលបានបញ្ចេញអាកប្បកិរិយាមិនសមជាព្រះសង្ឃដែលជាទីគោរពទាល់តែសោះ។ ក្នុងនោះផងដែរមានអ្នកលេងហ្វេសប៊ុកជាច្រើនអ្នកផ្ទុះការរិះគន់ខ្លាំងៗទៅលើសង្ឃទាំង៣អង្គនេះ។ ហើយអ្នកលេងហ្វេសប៊ុកចង់ដឹងថាសង្ឃទាំង៣អង្គនេះគង់នៅវត្តណា ហើយមិនគួរណាខ្លួនជាសង្ឃតែបញ្ចេញអត្តចរិកនិងអាកប្បកិរិយាមិនសមរម្យនិងថ្លៃថ្នូរជាព្រះសង្ឃនោះទេ។ អ្នកលេងហ្វេសប៊ុកក៏បានលើកឡើងថាទង្វើនេះពិតជាធ្វើអោយខូចព្រះពុទ្ធសាសនា។ តើបងប្អូនយល់យ៉ាងណាចំពោះទង្វើសង្ឃទាំង៣អង្គនេះ។