ច្បាស់នៅ!? ក្រសួងថាស្ងាត់ភ្ញៀវទេសចរណ៍ មកលេងខេត្តសៀមរាប គឺដោយសារចិន និងអាមេរិចឈ្លោះគ្នា

ច្បាស់នៅ!? ក្រសួងថាស្ងាត់ភ្ញៀវទេសចរណ៍ មកលេងខេត្តសៀមរាប គឺដោយសារចិន និងអាមេរិចឈ្លោះគ្នា

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​លោក​ ​ថោង​ ​ខុន​ ​បាន​លើកឡើង​ថា​ ​គោលដៅ​ទេសចរ​មួយចំនួន​ ​បាន​ប្រែប្រួល​ក្នុង​ពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ ​និង​មហាយក្ស​ចិន​។​ ​ត្រង់​ចំណុច​នេះ​ ​លោក​ ​ទំនងជា​បាន​ទទួលស្គាល់​ពី​ការដែល​នាំ​ឱ្យ​ភ្ញៀវ​ទេសចរ​នៅ​ខេត្តសៀមរាប​ ​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​មិនធ្លាប់​មាន​ពីមុន​មក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​នេះ​ ​លោក​ ​ថោង​ ​ខុន​ ​បានឱ្យ​ដឹង​ថា​ ​ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ ​និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ ​ដែល​មាន​ក្រសួងទេសចរណ៍​ជា​ប្រធាន​ ​បាន​និង​កំពុង​រៀបចំផែនការ​យុទ្ធ​សា​ស្ត្​រថ្មីៗ​ ​ក្នុង​ការ​ទាក់ទាញ​កំណើន​ទេសចរ​អន្តរជាតិ​ ​ឱ្យមក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ ​ខណៈ​គោលដៅ​ទេសចរណ៍​មួយចំនួន​ ​បាន​និង​កំពុង​មានការ​ប្រែប្រួល​ ​ក្នុង​ដំណាក់កាល​កើតមាន​សង្គ្រាម​ពាណិជ្ជកម្ម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​ម្យ៉ាងវិញទៀត​ ​ដើម្បី​សម្រេច​កិច្ចការ​នេះ​ ​កាលពី​ថ្ងៃទី២​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ ​និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ ​បាន​កោះ​ប្រជុំ​សមាជិក​របស់​ខ្លួន​ ​ដើម្បី​រក​យុទ្ធ​សា​ស្ត្​រថ្មីៗ​ ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ​ឱ្យ​បាន​ល្អ​ប្រសើរ​ ​ខណៈ​ដែល​ពិភពលោក​កំពុង​ប្រឈម​ ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ ​ដែល​បង្កឡើង​ដោយ​សហរដ្ឋអាមេរិក​ ​និង​មហាយក្ស​ចិន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​លោក​រដ្ឋមន្ត្រី​ ​បាន​បន្ត​ថា​ ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ ​បាន​បណ្ដាល​ឱ្យ​គោលដៅ​ទីផ្សារ​ទេសចរណ៍​មួយចំនួន​មានការ​ប្រែប្រួល​ ​ហើយ​កម្ពុជា​ត្រូវ​ខិតខំ​តោង​ស្រវា​ចាប់​យក​ទីផ្សារ​ ​ឬ​គោលដៅ​ទេសចរណ៍​ណា​ដែល​មាន​សក្តា​នុ​ពល​ ​ពោល​គឺ​ត្រូវ​រៀបចំ​ទាំង​យុទ្ធសាស្ត្រ​ ​មធ្យោបាយ​ ​និង​ថវិកា​ ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ទៅកាន់​គោលដៅ​សំ​ខាន់​ៗ​ ​សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​ឱ្យ​បាន​ច្រើន​ ​និង​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​លោក​ ​ថោង​ ​ខុន​ ​បាន​សង្កត់ធ្ងន់​ថា​ ​សម្រាប់​ទីផ្សារ​ទេសចរណ៍​ចិន​ ​កម្ពុជា​កាន់តែ​ត្រូវ​ពង្រឹង​ថែមទៀត​ ​ព្រោះ​ចិន​ជាទី​ផ្សារ​ទេសចរណ៍​ដ៏​ធំ​លើ​ពិភពលោក​ ​តែ​ត្រូវតែ​ចូល​ជ្រៅ​ទៅ​គោលដៅ​សំខាន់​ណា​ ​ដែល​មាន​សក្តា​នុ​ពល​ ​ហើយ​កម្ពុជា​ត្រូវ​រៀបចំ​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ល្អ​នៅ​ទីនោះ​។​ ​ ​ក៏​ដូចគ្នា​ទៅ​នឹង​ទីផ្សារ​ក្នុង​អាស៊ាន​ ​អាស៊ី​ ​អឺរ៉ុប​ ​អាមេរិក​ផង​ដែរ​ ​ដោយ​ត្រូវ​ធ្វើ​ឱ្យ​ចំ​គោលដៅ​ ​និង​ត្រូវ​ប្រើ​គ្រប់​មធ្យោបាយ​ ​រូបភាព​ ​និង​ថវិកា​ឱ្យ​មានប្រសិទ្ធភាព​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​សូម​បញ្ជាក់​ថា​ ​ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ ​និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ ​បានសម្រេច​បង្កើត​ក្រុមការងារ​ជំនាញ​ចំនួន​ ​៥ក្រុម​ ​មាន​ក្រុមការងារ​ជំនាញ​សិក្សា​ទីផ្សារ​ ​និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស​ ​ក្រុមការងារ​ជំនាញ​រៀបចំ​ព្រឹត្តិ​ការណ៍​ទេសចរណ៍​អន្តរជាតិ​ក្នុង​ស្រុក​,​ ​ក្រុមការងារ​ជំនាញ​រៀបចំ​ផលិតកម្ម​ ​បោះ​ពុម្ភ​ផ្សាយ​ទេសចរណ៍​ ​និង​ឌីជីថល​ ​ក្រុមការងារ​ជំនាញ​រៀបចំ​ដំ​ណើរ​ទស្ស​កិច្ចសិក្សា​ ​(​Fam​ ​Trip​)​ ​និង​ក្រុមការងារ​ជំនាញ​រៀបចំ​ស្ថាន​តំណាង​ទេសចរណ៍​ក្រៅប្រទេស​ ​ព្រមទាំង​ការបង្កើត​លេខាធិការ​ដ្ឋាន​នៃ​ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ ​និង​ផ្សព្វផ្សាយ​កម្ពុជា​ជាដើម​។
ប្រភពអត្ថបទ៖ clicknews