តោះបងប្អូនរួមគ្នាបំបាត់គ្រលុក! ជួយថតកន្លែងមានជង្ហុក ក្រសួងទៅជួសជុលព្រឹបៗ ទាន់ចិត្ត!

តោះបងប្អូនរួមគ្នាបំបាត់គ្រលុក! ជួយថតកន្លែងមានជង្ហុក ក្រសួងទៅជួសជុលព្រឹបៗ ទាន់ចិត្ត!

​ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ពីសំណាក់​រាជរដ្ឋាភិបាល​ ​ក៏​មាន​បណ្ដា​ផ្លូវ​ជាច្រើន​ ​រង​ការខូចខាត​ដោយសារ​ក​ត្តា​ផ្សេង​ៗ​ដូចជា​ ​ការ​ដឹក​លើស​ទំ​ងន់​ ​កត្តា​អាកា​ធាតុ​ ​និង​ ​ផ្លូវ​គ្មាន​គុណភាព​ជាដើម​ ​។​ ​យ៉ាងណាក្ដី​ដើម្បី​ចុះ​ជួសជុល​ទាន់ពេល​វេលា​ ​លឿន​ ​រហ័ស​ ​ឆ្លើយតប​ទាន់​តម្រូវការ​របស់​ប្រជាជន​ក្រសួងសាធារណការ​ ​និង​ ​ដឹកជញ្ជូន​ ​បាន​បង្កើត​កម្មវិធី​ថែទាំ​ផ្លូវ​ ​ក្នុង​ទូរស័ព្ទ​ដៃ​ឈ្មោះថា​ ​«​Road​ ​Care​ ​Mobile​ ​App​)​ ​។​
កម្មវិធី​ក្នុង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ននេះ​ ​សាធារណជន​អាច​ថតរូប​ ​ឬ​ ​ជា​វីដេអូ​ទៅលើ​ផ្លូវ​ដែល​មាន​ជង្ហុក​ ​ឬ​ ​ផ្លូវ​សំបុក​មាន់​ ​ហើយ​ផ្ញើ​ចូល​តាមកម្ម​វិធី​ខាងលើ​ ​ដើម្បី​ឱ្យ​មន្ត្រី​ដែល​មានសមត្ថកិច្ច​ ​បើក​ត្រួតពិនិត្យ​ ​និង​ ​ចាត់​អ្នកជំនាញ​ចុះទៅ​ជួសជុល​តាម​ទីតាំង​ទាំងនោះ​ ​។​ ​សូម​ប្រជាពលរដ្ឋ​មក​មើល​ការណែនាំ​ ​ដើម្បី​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ​ ​ដូច​ខាងក្រោម​នេះ​ ​៖​ ​