សហគ្រិន ២ រូបបង្ហើបថា បើអ្នកមានលុយ ១០០ ដុល្លារ គួរធ្វើរឿងទាំងនេះដើម្បីបង្កើតចំណូលបន្ថែម

សហគ្រិន ២ រូបបង្ហើបថា បើអ្នកមានលុយ ១០០ ដុល្លារ គួរធ្វើរឿងទាំងនេះដើម្បីបង្កើតចំណូលបន្ថែម

មានលុយ ១០០ ដុល្លារទិញតែស្បែកជើងមួយគូអស់បាត់ទៅហើយ តែបើអ្នកចេះចាត់ចែងវាក៏អាចក្លាយជាទុនមួយសម្រាប់ការបង្កើតលុយផងដែរ។ លុយ ១០០ ដុល្លារជាលុយតិចតួចបំផុតនៅក្នុងការចាប់ផ្តើមរកស៊ី តែបើអ្នកចេះចាត់ចែងវាបានត្រឹមត្រូវប្រហែលជាអ្នកក៏អាចធ្វើអោយវាក្លាយជារបស់មានតម្លៃបា​ន។
ពេលនេះ Business Cambodia សូមបង្ហាញពីអ្នកជំនាញ ២ រូប ដែលអាចជួយអោយលុយ ១០០ ដុល្លាររបស់អ្នកមានតម្លៃ នៅក្នុងការរកស៊ី និងវិនិយោគក្នុងសម័យនេះ៖
១ លោក ម៉េង សុងហោ (CEOផ្សារខ្មែរ)

ជួបផ្ទាល់ជាមួយ Business Cambodia លោក ម៉េង សុងហោ CEO ផ្សារខ្មែរមានប្រសសាសន៍ថា ប្រសិនបើអ្នកមានលុយសល់ ឫបានដកសន្សំបាន១០០ ដុល្លារក្នុងមួយខែ ជម្រើសល្អមួយគឺការវិនិយោគ​ ជាមួយវិស័យមួយចំនួននៅកម្ពុជា។ ទាក់ទងនឹងការវិនិយោគ ជាក់ស្តែងមិនមែនមានតែវិស័យអចលនទ្រព្យ ឫមូលប័ត្រនោះទេ ប៉ុន្តែវាច្រើនជាងនេះដែលរួមមាន វិស័យ Forex វិស័យទេសចរណ៍ វិស័យកសិកម្ម អាជីវកម្មកើតថ្មី និងវិស័យបច្ចេកវិទ្យាជាដើម។ នៅបណ្តាប្រទេសអភិវឌ្ឍន៍ ការវិនិយោគរបស់គេសុទ្ធតែមានក្បួនខ្នាត និងទាក់ទងស្ទើរគ្រប់វិស័យ។​

ក្នុងករណីលោកអ្នកអាចមានលុយសល់ត្រឹមតែ១០០ដុល្លារអាមេរិកក្នុងមួយខែ លុយនេះស្ថិតនៅក្នុងចំនួនតិចតួចណាស់ មិនទាន់អាចឲ្យអ្នកវិនិយោគអ្វីជាដុំកំភួននៅឡើយទេ ហើយបើអ្នករងចាំដល់សន្សំលុយគ្រប់ ឫបានច្រើនទើបចាប់ផ្តើមវិនិយោគិន នោះបញ្ជាក់ថា អ្នកជាមនុស្សដែលមិនទាន់មានភាពឆ្លាតវ័យក្នុងការប្រើប្រាស់លុយឲ្យទៅបន្តលុយផ្សេងទៀត ស្របពេលដែលអ្នកកំពុងបង្កើត និងសន្សំលុយមួយចំនួនផ្សេងទៀត។​

២ លោក ប៊ុន ផាក ស្ថាបនិក Camazoon

ជួបផ្ទាល់ជាមួយ Business Cambodia លោក ប៊ុន ផាក ធ្លាប់មានប្រសាសន៍ថា យើងមិនអាចធ្វើើនំអត់ម្ស៉ៅបានទេ គ្រាន់តែម្ស៉ៅតូចធ្វើបាននំតូច ម្ស៉ៅធំធ្វើបាននំធំ ហើយអ្នកស្គាល់ថាអ្នកណាចេះធ្វើនំយើងទៅធ្វើជាមួយគេ។ លោកថាបើមានលុយ ១០០ ដុល្លារអាជីវកម្មទិញចូលលក់ចេញគឺល្អបំផុត នៅក្នុងពេលបច្ចុប្បន្ន។ លោកបានបង្ហើបថា ចំពោះសេវាកម្មរបស់ Camazoon មានសេវាជួយទិញទំនិញពីក្រៅប្រទេស ដែលក្នុងនោះលុយតែ ១០០ ដុល្លារក៏អាចាប់ផ្តើមទិញទំនិញរាប់ម៉ឺនមុខពីប្រទេសចិន តាមរយៈក្រុមហ៊ុនរបស់លោកបានដែរ។

លោក ប៊ុន ផាក បានបន្តថាបច្ចុប្បន្នអ្នកចាប់ផ្តើមអាជីវកម្មនៅស្រុកខ្មែរមានឱកាសធំមួយគឺនៅលើអនឡាញ ដែលអ្នកលក់ទាំងអស់អាចបបញ្ជាទិញទំនិញប្រចាំថ្ងៃមកលក់បន្តតាមរយៈ Camazoon ដូចជារបស់ប្រើប្រាស់ នាឡិការ គ្រឿអលង្កា គ្រឿងអេឡិចត្រូនិចកាស ផាវ័របេង ជាដើម ដែលនេះជាឱកាសមួយ នៅក្នុងកាប្រើប្រាស់លុយ ១០០ ដុល្លារ ក្នុងការចាប់ផ្តើមរកស៊ីដំបូង។

ថ្វីត្បិតតែវាជាការចាប់ផ្តើមដ៍តូចតាចមួយ តែអ្នកត្រូវចាំថា លុយ ១០០ ដុល្លារ ពេលខ្លះវាអាចលត់ដំខ្លួនរបស់អ្នកអោយទទួលបានបទពិសោធន៍ច្រើនពីការរកស៊ីក្នុងការនាំចូលផលិតផល។ នេះជាវិធីសាស្រ្តមួយចំនួន ដែល Business Cambodia បង្ហាញជូនទៅអ្នករាល់គ្នា ដើម្បីចេះប្រើប្រាស់លុយក្នុងទំហំតូចតាច និងចេះច្នៃលុយរកចំណូលបន្ថែម។

ប្រភពអត្ថបទដោយ៖ Business Cambodia