ធ្វើបុណ្យអ្វីជាតិមុន? មើលមុខ ម៉ារីម៉ា ស្វាមី និងកូនទាំង២ បានដឹងថា ស្អាតមួយគ្រួសារ តាំងពីក្មេង!

ធ្វើបុណ្យអ្វីជាតិមុន? មើលមុខ ម៉ារីម៉ា ស្វាមី និងកូនទាំង២ បានដឹងថា ស្អាតមួយគ្រួសារ តាំងពីក្មេង!

គិត​មកដល់ពេលនេះ កូនប្រុស​ទី ២ របស់​កំពូល​តារា​សម្ដែង​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​ហ្វីលីពីន Marian Rivera ដែល​មហាជន​ភាគច្រើន​តែង​ហៅ​នាង​ថា ម៉ា​រី​ម៉ា និង ម៉ា​រី​អូ (Dingdong) កាន់តែ​ចាស់ខែ​ចាស់​ថ្ងៃ​បន្តិច​ហើយ ខណៈ​ចាប់តាំងពី​សម្រាល​មក​ភ្លាម កូនប្រុស​ពួកគេ​ត្រូវបាន​មហាជន​កោតសរសើរ​ពេញៗ​មាត់​ទៅលើ​មុខមាត់​គួរឱ្យ​ស្រឡាញ់​របស់គេ ។​
​ដូច​ពាក្យ​គេ​ថា «​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​» គូស្នេហ៍​តារា​ហ្វីលីពីន​ដ៏​ល្បី​ខាងលើ ទទួលបាន​ចំណងដៃ​កូនស្រី​ច្បង​អាយុ​ជាង ៣ ឆ្នាំ​ដែលមាន​មុខមាត់​ឃ្យូ​ដ​គួរឱ្យ​ក្នាញ់​ម្នាក់​រួចមកហើយ ដោយឡែក​កាលពី​ពាក់​កណ្ដាលខែមិថុនាកន្លងទៅ ម៉ា​រី​ម៉ា ស្រាប់តែ​សម្រាល​បានកូន​ប្រុស​ម្នាក់ទៀត ហើយ​អ្វីដែល​គួរឱ្យកត់សម្គាល់ មុខមាត់​ពួកគេ​ម្នាក់ៗ​កាត់​រក​ឪពុកម្ដាយ​គ្មាន​ល្អៀង​បន្តិច គឺ​ស្អាតៗ​តាំងពី​តូច ។​
​ទាំង​ប្ដី​-​ប្រពន្ធ និង កូនៗ​ប្រុស​-​ស្រី​មានមុខមាត់​ស្អាតៗ​មួយ​គ្រួសារ ហើយ​ថែមទាំង​ជា​គ្រួសារ​សិល្បៈ​ដែល​ពោរពេញ​ដោយ​សុភមង្គល​ខ្លាំង​មាន​គេឯង​កោតសរសើរ​ទៀត ធ្វើឱ្យ​មហាជន​ចោទ​ជា​សំណួរ​ព្រោងព្រាត​ថា ជាតិ​មុន​ពួកគេ​ធ្វើបុណ្យ​អី​បានជា​ស្អាត​មួយ​គ្រួសារ​បែបនេះ។