តោះស៊ែរឲ្យម្ចាស់ឡានបានឃើញផង យកឡានមកផ្លុងចោលច្រកចេញចូលផ្ទះប្រជាពលរដ្ឋបិទផ្លូវគេឯងទៅណាមិនកើត

តោះស៊ែរឲ្យម្ចាស់ឡានបានឃើញផង យកឡានមកផ្លុងចោលច្រកចេញចូលផ្ទះប្រជាពលរដ្ឋបិទផ្លូវគេឯងទៅណាមិនកើត

កាលពីពេលថ្មីៗនេះ មានចែកចាយនៅលើបណ្តាញសង្គមទាក់ទងនឹងករណី រថយន្តហាយព្រីតមួយគ្រឿង មិនដឹងបើកមកពីណាពីណី បានចូលមកឈប់ផ្លុងចោលនៅច្រកផ្លូវចេញចូលផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរចេញ-ចូលទៅប្រកបរបររកស៊ី ក៏ដូចធ្វើដំណើរយ៉ាងខ្លាំង។ បើយោងតាមការបញ្ជាក់ពីគណនី បង ម៉េង អ្នកសារព័ត៌មាន បានឲ្យដឹងថា៖
“ព័ត៌មានបឋម មានរថយន្តម៉ាក ហាយព្រីត១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z-7314 មិនអ្នកបើកយ៉ាងម៉េចទេ ឃើញយកមកផ្លុងចោល នៅច្រកផ្លូវចេញចូលផ្ទះប្រជាពលរដ្ឋ បង្កផលពិបាកដល់ការធ្វើដំណើរ របស់បងប្អូននៅទីនោះ បើម្ចាស់បានឃើញ សូមមេត្តាមកយករថយន្តចេញទៅផង នៅវេលាម៉ោង០៩:១០នាទី ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតភូមិកូនខ្ចី សង្កាត់បឹងសាទ្បាង ខណ្ឌទួលគោក រាជធានីភ្នំពេញ”។