ប្រពៃណាស់!លោកទូតជប៉ុន លើកដៃសំពះអរគុណដល់បងប្អូនខ្មែរ បានផ្ដល់កម្លាំងចិត្តពេលជប៉ុនជួបគ្រោះធម្មជាតិ!

ប្រពៃណាស់!លោកទូតជប៉ុន លើកដៃសំពះអរគុណដល់បងប្អូនខ្មែរ បានផ្ដល់កម្លាំងចិត្តពេលជប៉ុនជួបគ្រោះធម្មជាតិ!

​តាមរយៈ​វីដេអូ​ខ្លី​មួយ​ដែល​ស្ថានទូត​ជប៉ុន​បាន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃទី​ ​២៣​ ​តុលា​ ​២០១៩​ ​នេះ​ ​លោក​ឯកអគ្គ​រាជទូត​ជប៉ុន​ ​ប្រចាំ​កម្ពុជា​បាន​លើកដៃ​សំពះ​អរគុណ​ដល់​បងប្អូន​ខ្មែរ​ ​ដែល​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ ​ការ​លើកទឹកចិត្ត​ ​ក្នុង​ពេល​ដែល​ប្រទេស​ជប៉ុន​បាន​ជួប​គ្រោះ​ធម្មជាតិ​ ​ខ្យល់ព្យុះ​ ​Hagibits​ ​ដែល​បាន​ឆក់​យកអាយុ​ជីវិត​ប្រជាជន​ជប៉ុន​ជាច្រើន​នាក់​ ​និង​ ​បំផ្លាញ​ទ្រព្យសម្បត្តិ​ ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ ​។​ ​
​លោក​ទូ​តមិ​កាមិ​ ​បាន​លើកដៃ​សំពះ​ថ្លែងអំណរគុណ​ ​និង​ ​បាន​និយាយ​ថា​ ​លោក​គ្មានអ្វី​ក្រៅពី​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ​ចំពោះ​ប្រជាជន​កម្ពុជា​ដែល​បាន​ផ្ដល់​កម្លាំងចិត្ត​យ៉ាង​កក់ក្ដៅ​ទៅ​ប្រជាជន​ជប៉ុន​។ ​