លោកជំទាវជួយទៀតហើយ!!! រដ្ឋបាលព្រៃឈើបន្ទាយស្រី ប្រគេនឈើមកកាន់វត្តប្រាសាទអធ្វារវិញហើយ!

លោកជំទាវជួយទៀតហើយ!!! រដ្ឋបាលព្រៃឈើបន្ទាយស្រី ប្រគេនឈើមកកាន់វត្តប្រាសាទអធ្វារវិញហើយ!

បន្ទាប់ពីត្រូវសមត្ថកិច្ចដកហូតឈើដែលព្រះចៅអធិការវត្តប្រាសាទអធ្វារ កាប់យកមកដើម្បីសង់កុដិនិងរោងបាយនោះ នៅពេលនេះលោកជំទាវហ៊ុន សុីណាត បានចេញមុខអន្តរាគមន៍និងបានសម្របសម្រួលជាមួយសមត្ថកិច្ច រហូតដល់សមត្ថកិច្ចបានប្រគេនឈើនោះមកខាងវត្តវិញហើយ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០និង២៦នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងចម្រុះនៃរដ្ឋបាលខេត្តសៀមរាប ដឹកនាំកម្លាំងដោយមន្ត្រីរដ្ឋបាលសេដ្ឋកិច្ចខេត្តសៀមរាប បានចុះបង្ក្រាបបទល្មើសព្រៃឈើជាក់ស្តែងនៅក្នុងវត្តប្រាសាទអធ្វារ ស្ថិតក្នុងភូមិក្រសាំងរីង សង្កាត់សៀមរាប ក្រុងសៀមរាប។
ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង ដូចជា ឈើអារ៤៦សន្លឹក ឈើមូល២ដើម ជំនៀរឈើមួយចំនួន និងរណាអារឈើ១គ្រឿង។
សមត្ចកិច្ចបានឲ្យដឹងថា ក្រោយពេលចុះប្រតិបត្តិការសមត្ថកិចបាននាំយកវត្ថុតាងទាំងនោះ ទៅកាន់រដ្ឋបាលព្រៃឈើបន្ទាយស្រី។
ចំណែក ព្រហគ្រូសូត្រស្តាំវត្តប្រាសាទអធ្វារ មានសង្ឃដីកាថា វត្តបិជាបានកាប់ឈើនោះពិតមែន ដើម្បីយកមកធ្វើកុដិនិងរោងបាយតែប៉ុណ្ណោះ មិនទុកសម្រាប់លក់ដូរអ្វីនោះទេ។
ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោកជំទាវហ៊ុន សុីណាត បានចេញមុខអន្តរាគមន៍សម្របសម្រលជាមួយរដ្ឋបាលព្រៃឈើបន្ទាយស្រី រហូតដល់ខាងកម្លាំងមន្ត្រីព្រៃឈើប្រគេនឈើទាំងនោះមកកាន់វត្តវិញ។
លោកជំទាវហ៊ុន សុីណាត បានបង្ហោះសារថា “ខ្ញុំសូមថ្លែងអំណរគុណសារជាថ្មីចំពោះឯកឧត្តម អភិបាលខេត្ត និង មន្ត្រីរដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានប្រគល់ឈើដែលកម្លាំងចម្រុះដកហូតកាលពីថ្ងៃទី ១៥ តុលា ជូនមកឲ្យវត្តប្រាសាទអធ្វារវិញហេីយ “។
លោកជំទាវបន្ថែមថា “ជំនួសមុខព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តប្រាសាទអធ្វា សុំជូនពរដល់ឯកឧត្តម ព្រមទាំងកម្លាំងចម្រុះសូមប្រកបដោយពុទ្ធពរទាំង៥ប្រការកុំបីឃ្លៀងឃ្លាតឡើយ ។ ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៩”។