ទឹកចិត្តប្រពៃណាស់លោកឧកញ៉ា!!! នារីម្នាក់បើករថយន្តកៀររថយន្តលោកឧកញ៉ាហ៊ុន ជា យំសំពះសុំទោស ប៉ុន្តែលោកឧកញ៉ាថា…

ទឹកចិត្តប្រពៃណាស់លោកឧកញ៉ា!!! នារីម្នាក់បើករថយន្តកៀររថយន្តលោកឧកញ៉ាហ៊ុន ជា យំសំពះសុំទោស ប៉ុន្តែលោកឧកញ៉ាថា…

នារីម្នាក់បានបើករថយន្តស៊េរីទំនើបកៀរចំរថយន្តទំនើបមួយគ្រឿងរបស់លោកឧកញ៉ាហ៊ុន ជា បណ្តាលឲ្យក្រពិត ប៉ុន្តែអ្វីដែលកើតសរសើរនោះ ស្ត្រីរូបនោះបានចុះពីរថយន្ត ដើម្បីសម្របសម្រួល ថែមទាំងយំលើកដៃសំពះទទួលស្គាល់កំហុសទៀតផង។
រថយន្តបង្កហេតុ ម៉ាក MG ស៊េរីទំនើប ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ AJ-8809។
ចំណែករថយន្តរងគ្រោះជាកម្មសិទ្ធលោកឧកញ៉ាហ៊ុនជា ម៉ាក MERCEDEZ G63 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CH-0007។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្កហេតុ បានបើកមកកៀររថយន្តលោកឧកញ៉ាហ៊ុន ជា ដែលបានចតស្ងៀម។ ភ្លាមនោះ នារីរូបនោះបានចុះពីរថយន្ត គ្រាន់តែឃើញលោកឧកញ៉ាហ៊ុន ជា ភ្លាម បានស្រក់ទឹកភ្នែកលើកដៃសុំទោស។
ប្រភពបានបន្តថា ចំណែកលោកឧកញ៉ាហ៊ុន ជា វិញ បានព្រមលើកលែងកំហុស និងបានប្រាប់ទៅនារីរូបនោះកុំឲ្យយំ ព្រោះលោកមិនបានយកទោសពៃរ៍ទេ គ្រាន់តែផ្តាំឲ្យនារីរូបនោះបើកបរឲ្យមានការប្រុងប្រយ័ត្ន។
លោកឧកញ៉ាហ៊ុន ជា បានបង្ហោះសារថា “1 kiss Before a meeting today free for you sister”។ លោកឧកញ៉ាបន្ថែមថា “អាណិតណាស់ប្អូនគេប្អូនយើង ខ្ញុំប្រាប់គាត់ថាកុំយំវាមិនអីទេប្អូនស្រី គ្មានអ្នកណាចង់បើកបរអោយប៉ះឡានគេនោះទេ តែមនុស្សវាមានថ្ងៃដែលសយតែយ៉ាងណាក៏គួបើកបរដោយមានការប្រុងប្រយត្ន័ផង បាទ”។