ខ្ញុង បោះពាក្យសម្តីតបទៅអ្នករិះគន់អ្នកសិល្បះក្រោយបេនីយុំាងគ្រាន់តែទិញផ្ទះអស់៧៣ម៉ឺនដុល្លារ!

ខ្ញុង បោះពាក្យសម្តីតបទៅអ្នករិះគន់អ្នកសិល្បះក្រោយបេនីយុំាងគ្រាន់តែទិញផ្ទះអស់៧៣ម៉ឺនដុល្លារ!

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អតីតតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា បេនី យ៉ាំង បានធ្វើការបើកបង្ហាញនូវផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់ខ្លួន ដែលធ្វើការរង់ចាំរួចរាល់អស់ពេលជាច្រើនខែមកនេះ មានតម្លៃជាង៧៣ម៉ឺនដុល្លារឯណ្ណោះ។
ក៏ប៉ុន្តែការបង្ហាញកាដូដ៏មានតម្លៃរបស់នាងនេះ បានធ្វើឲ្យមនុស្សមួយចំនួនប្រែជាពោលពាក្យមិនសមរម្យ មិនជួយអបអរ បែរជានិយាយឌឺដងនាងទៅវិញ។ ជាមួយគ្នានេះដែរ ក៏ឃើញមានតារាកំប្លែងស្រីជើងចាស់ដ៏មានប្រជាប្រិយភាព អ្នកនាងខ្ញុង បានបោះពាក្យសម្តីតបជំនួសនាង ក្រោយមានមតិមិនសមរម្យមួយចំនួនបានលើកឡើង។
ដោយក្នុងនោះនាងក៏បានធ្វើការរៀបរាប់យ៉ាងដូច្នោះថា៖
«ខ្ញុំមិនកាន់ជើងទេ អ្នកសិល្បៈដូចគ្នា ចូលរួមត្រេកអរផងប្អូនស្រី តែពេលបានអានខំមិនហើយមានអារម្មណ៍ថា មនុស្សមួយចំនួនតែស្ករតាមគ្នា តាមពិតទៅយើងគួតែត្រេកអរជំនួសគាត់ ដែលគាត់មានសមត្ថភាពរកបាននូវសមិទ្ធផលល្អដោយខ្លួនឯង តែមើលខំមិនអ្នកខ្លះដូចជាស្អប់ខ្ពើមដៀលគ្នារិះគន់ជាន់ពន្លិចតែម្ដង ធ្វើចឹងធ្វើអី កុំយកក្តីច្រណែនដាក់ក្នុងខ្លួនធ្វើអី រឺខឹងធ្វើមិនបានដូចគេអត់យល់ទេមនុស្សអើយមនុស្ស ខំទៀតទៅប្អូនទោះមិនបានជោគជ័យក្នុងការកែសម្ផស្សតែរឿងក៏ជោគជ័យក្នុងមុខជំនួញផ្សេងៗទេវតានឹងតាមថែរក្សាមនុស្សល្អ»។
ជាមួយសារដ៏មានន័យនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត ចំពោះការលើកឡើងបែបនេះតែម្តង ដែលនាងមិនមើលនឹងភ្នែកនោះទេនៅពេលដែលឃើញអ្នកសិល្បៈដូចគ្នា ត្រូវគេនិយាយថាឲ្យគ្រប់ពេលបែបនេះ​ទាំងដែលនេះជា អ្វីដែលនាងខិតខំប្រឹងប្រែងដោយខ្លួនឯង។
សូមទស្សនារូបភាពខាងក្រោមនេះ៖