អ្នកនាង ម៉េង កែវពេជ្ជតា បង្ហោះសារនិយាយចំៗតែម្តង ក្រោយមានគេថា អ្នកនាង និងអ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវរ៉ូវគ្នាវិញ

អ្នកនាង ម៉េង កែវពេជ្ជតា បង្ហោះសារនិយាយចំៗតែម្តង ក្រោយមានគេថា អ្នកនាង និងអ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវរ៉ូវគ្នាវិញ

ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាថាតារាចម្រៀង ម៉េង កែវពេជ្ជតា និងតារាសម្តែង ចន ច័ន្ទលក្ខិណា ផ្ទុះសង្គ្រាមពាក្យសម្ដីជាមួយគ្នាកាលពីឆ្នាំ២០១៧ បង្កជាការភ្ញាក់ផ្អើលខ្លាំងនៅក្នុងបណ្តាញសង្គម។ យ៉ាងណាមិញថ្មីៗនេះក៏គេមានឃើញរូបថតអ្នកនាង ម៉េង កែវពេជ្ជតា និង អ្នកនាង ចន ច័ន្ទលក្ខិណា ឈរថតរូបជាមួយគ្នាក្នុងថ្ងៃមង្គលការតារាចម្រៀងសុន ស្រីពេជ្រ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ដោយមានការយល់ឃើញថានេះអាចជាសញ្ញាវិលមករកត្រូវរ៉ូវគ្នាវិញ។ ក្នុងនោះផងដែរដើម្បីស្រាយចម្ងល់ពីសំណាក់មហាជន អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានបញ្ជាក់ថារូបថតមួយសន្លឹកនេះមិនបានឲ្យរឿងឈ្លោះបែកផ្សែងនោះសាបរលត់វិញនោះទេ។
ដោយតារាចម្រៀងជើងចាស់រូបនេះបានសរសេររៀបរាប់នៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ “សោកស្តាយផង​ សម្រាប់រឿងនេះ​ វាមិនទាន់ដូចអ្វីដែលមេីលឃេីញទេ​ ព្រោះរបួសដ៏ជ្រៅដល់ឆ្អឹងដែលគេជាអ្នកបង្ក​លេីខ្លួនខ្ញុំ​ បងប្អូនខ្ញុំ​ កិត្តិយសឪពុកម្តាយខ្ញុំ​ និងលេីហ្វេន​ខ្ញុំជាច្រេីន​នាក់នៅឈឺនៅឡេីយ​ មិនមែនត្រឹមស្ករមួយគ្រាប់ពីរក៏អាចផ្សះមុខបួសអោយបិទជិតគ្មានស្នាមបាននោះទេ​ ខ្ញុំមិនមែនកូនក្មេងទេ។ ខ្ញុំមិនមែនជាមនុស្សគុំ​ ខ្ញុំចេះធ្វេីបុណ្យ​ ចេះយល់ពីធម៌អធ្យាស្រ័យ​ ក៏ចេះចង់បានមិត្តជាងសត្រូវដែរ តែអ្វីដែលខ្ញុំបដិសេធនាពេលនេះក៏ព្រោះខ្ញុំមិនទាន់អាចភ្លេច​ហេីយក៏មិនហ៊ានជឿជាក់​។ សូមបងប្អូនកុំអាលយល់ច្រលំតាមការប្រឌិតចង់យកមុខ​មាត់នោះអី។ បេីគ្រាន់តែឈរថតរួចបន្លំថារួចគ្នា​នោះគេមិនបាច់បង្កេីតពាក្យ​ សុំទោស​ធ្វេីអីនោះទេ​។ ខ្ញុំមិនមែន​ជាអ្នកផ្តេីម​ ក៏មិនបានចូលរួមជេរនរណារបៀបបាតផ្សារដែរ​ សម្តីខ្ញុំថ្លៃថ្នូរជាដរាបទោះបីពេលនោះ​ គេនិងបក្សពួកបានជេរប្រមាថខាងខ្ញុំដោយសម្តីពាលយ៉ាងណាក៏ដោយ។ បងស្រី​ ក្មួយៗខ្ញុំត្រូវពួកគេជេរបញ្ចោរកប់ៗមាត់​​ ហ្វេនខ្ញុំត្រូវពួកគេជេរប្រទេចដល់ឪពុក​ម្តាយ​។
ខ្ញុំ​ត្រូវគេប្រឹងមួលបង្កាច់បំណងអោយជាប់គុក​ គេលេីកយកបទចម្រៀង​ឈ្មោះ​ សុំដៀលស្រីម្នាក់​ ថាជារឿងរបស់ខ្ញុំទាំងដែលចម្រៀងនោះគេច្រៀងតែគេតាំងពីឆ្នាំ១៩៩០-៩១​ មិនទាក់ទងដល់ការលែងលះរបស់ខ្ញុំឆ្នាំ២០១០សោះ​។ ខ្ញុំត្រូវគេចំអកថាជួលហ្វេនទៅហ៊ោរតាម Concert នានាដែលទាំងខ្ញុំនិងហ្វ៊ែនមិនបានដឹងពីរបៀបនេះផង​។​ គ្រាមួយក្រោយការបោះឆ្នោត​ ឆ្លៀតពេលដែលពួកអ្នកឆ្លៀតឪកាសនយោបាយជេរខ្ញុំ​ ក្រុមគេក៏បានបន្លំខ្លួនបែងភាគចូលមកជេរខ្ញុំដែរ​ ។ នៅមានព័ត៌មានជាច្រេីនទៀតដែលខ្ញុំប្រមូលបាន​។ សរុបទៅរឿងល្អមិនទាន់កេីតមានទេ​ សូមឈប់យកខ្ញុំទៅលេងសេីច​ ឈប់យកខ្ញុំទៅប្រេីប្រាស់ដេីម្បីប្រយោជន៍ខ្លួនទៀត​ទៅ! មានសួរខ្ញុំទេថាបេីខ្ញុំលេីកលែង​ តេីឪពុកម្តាយ​ បងប្អូន​ និងហ្វេន​របស់ខ្ញុំគាត់ព្រមដែរឬអត់​ ? ត្រឹមតែរូបថតប៉ុណ្ណេះ​ មានអ្នកខ្លះឈប់លេងចូលខ្ញុំទៅហេីយ​ ព្រោះគេស្មានថាខ្ញុំព្រមលេងបាយឡុកបាយឡជាមួយគេវិញ​ ! បានហេីយ​ខ្ញុំមិនបានដេករំពឹងលេីការសុំទោសពីនរណាទេ​ ខ្ញុំរវល់ណាស់​ !​ ខ្ញុំទេីបធ្វេីបុណ្យបច្ច័យបួន​ កត្តញ្ញូ​ កត្តវេទី​ រាប់បាត្រព្រះសង្ឃ១៦៨អង្គ​ និងចែកទានរួច​ សូមអនុមោទនាណាបងប្អូន​”