ល្បីថាប្រុសស្អាតនេះសង្សាររបស់ អូនតា តែលោកថា គ្រាន់តែជាបងធម៍ទេ!

ល្បីថាប្រុសស្អាតនេះសង្សាររបស់ អូនតា តែលោកថា គ្រាន់តែជាបងធម៍ទេ!

ដូចដែលប្រិយមិត្តធ្លាប់ដឹងរួចមកហើយថា អូនតា គឺជាតារាហ្វេសប៊ុកល្បីឈ្មោះមួយរូបដែលមានអ្នក Follow លើគណនីហ្វេសប៊ុករបស់ខ្លួនរបស់ដល់ទៅ ៤៦៣ ៦៤៧ ឯណោះ។ រាល់ការបង្ហោះរូបភាព ឬ Live វីដេអូម្ដងៗមានអ្នកទស្សនារាប់ម៉ឺននាក់ ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនតែងតែចង់ដឹងរឿងរ៉ាវឯកជនរបស់លោកផងដែរ។
កាលពីពេលថ្មីៗនេះ មានអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយយ៉ាងខ្លាំងបន្ទាប់ពី Alex Conan Real ឬ អូនតា បានបង្ហោះរូបថតជាមួយ បុរសសង្ហាម្នាក់ដែលគេសង្ស័យថាជា មិត្តប្រុសរបស់លោក និងមានបណ្ដាសារព័ត៌មានមួយចំនួនបានចុះផ្សាយថា បុរសដែលមានសាច់ដុំហាប់ណែន មុខមាត់ដូចជាតារានោះ ជាសង្សាររបស់លោកពិតប្រាកដមែន។
ក្រោយផ្ទុះការភ្ញាក់ផ្អើលពាក់ព័ន្ធព័ត៌មានស្នេហាបែបនេះ អូនតា បានបកស្រាយឆ្លើយតបទៅកាន់អ្នកគាំទ្រថា បុរសសង្ហា និងលោក ត្រូវជាបងប្អូនធម៌នឹងគ្នាប៉ុណ្ណោះ។