អូន Rose ឈឺចិត្តរត់ទៅពិនិត្យឈាមភ្លាម ក្រោយតួប្រុសថារអើមខ្លាចថ្លើម រាក់ស៊ីធ្មេញ!

អូន Rose ឈឺចិត្តរត់ទៅពិនិត្យឈាមភ្លាម ក្រោយតួប្រុសថារអើមខ្លាចថ្លើម រាក់ស៊ីធ្មេញ!

អូនកុលាប (Rose) មានការឈឺចិត្តជាខ្លាំង ក្រោយលោក យុទ្ធ ឋានៈ ជាតួសម្ដែងប្រុសក្នុងឈុត បឺតជញ្ជក់​មាត់គ្នាលើគ្រែបានបោះពាក្យសម្ដីថា ថតបានលុយល្មមទេ តែលោករអើមរឿងឈុតបឺតជញ្ជក់មាត់ ដោយសារខ្លាចតួស្រីមានរោគថ្លើម រាក់ស៊ីធ្មេញ គ្រាន់តែថតចប់ភ្លាម រតទៅដុសធ្មេញភ្លែត ។ ក្រោយពីបានឮពាក្យផ្លែផ្កាទាំងនេះ អូន Rose បានរត់ទៅពិនិត្យឈាមរកមើលរោគថ្លើម ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន ។
តាមរយៈការបង្ហោះក្រដាសលទ្ធផលពេទ្យ អូន Rose បានភ្ជាប់ជាមួយពាក្យចាក់ដោត បោះទៅខាងតួប្រុសវិញថា ៖ «អ្នកខ្លះដើម្បីតែចង់ល្បី អាចបង្កើតរឿងបានគ្រប់យ៉ាងដើម្បីឱ្យគេខូចឈ្មោះបាន តែសម្រាប់ខ្ញុំស្អាតស្អំ មាសសុទ្ធមិនខ្លាចភ្លើង ខ្ញុំខ្លាចតែអ្នកឯងមានរោគវិញទេ ខ្ញុំឆ្អើមអ្នកឯងជាងអ្វីទៅទៀត (ផ្ញើជូនតារាប្រុសអេតចាយម៉ារៀលៗកាកាតារា) ល្មមឈប់សម្ដែងលាបពណ៌គេទៀតទៅ» ។
តាមរយៈក្រដាសលទ្ធផលពេទ្យនោះ ពិតជាបញ្ជាក់ថា តារាស្រីស៊ិចស៊ីគ្មានរោគថ្លើមមែន តែក្នុងនោះ មានគ្រូពេទ្យម្នាក់បានចូលទៅ Comment ថា ៖ «តែថ្លើមមិនទាន់មានដុះអង់ទីករកាពារប្រភេទBទេគួរតែទៅចាក់ង្កើនអង់ទីកការពារទៅ» ។