ឡូយណាស់! ​អា​លី​ហ្សា​ ​បង្ហាញផ្ទះ​វីឡា​ដែលកំពុងសាងសង់ ធំ​ស្កឹមស្កៃមិនធម្មតា​ ​!

ឡូយណាស់! ​អា​លី​ហ្សា​ ​បង្ហាញផ្ទះ​វីឡា​ដែលកំពុងសាងសង់ ធំ​ស្កឹមស្កៃមិនធម្មតា​ ​!

​ពិតជា​មិន​ធម្ម​តា ​ថ្មី​ៗ​នេះ​ ​អា​លី​ហ្សា​ ​បាន​បង្ហាញ​ផ្ទះ​វីឡា​ ដែល​នាង​កំពុង​សាងសង់​ជិត​រួចរាល់​នៅ​តំបន់​​ព្រែកឯង​ ​។​ ​បើ​ពិនិត្យ​តាម​រូបភាព​ទីតាំង​ផ្ទះ​វីឡា​ មើលឃើញ​ថា​ពិតជា​មាន​ទេសភាព​ស្រស់​ស្អាត​តែម្តង​ ​។​ ​មានការ​លើកឡើង​ថា​មិនទាន់​សាងសង់​រួច​ផង​មើលឃើញ​ស្កឹមស្កៃ​ហើយ​ទម្រាំ​រៀបចំ​រួចរាល់​ទៀត​មិន​ដឹង​ស្អាត​ប៉ុណ្ណា​ទេ​ ​។​ ​
​ការ​បង្ហាញ​រូបភាព​ផ្ទះ​ជាច្រើន​សន្លឹក​របស់​ ​អា​លី​ហ្សា​ ​បាន​ធ្វើ​ឱ្យ​មិត្តភក្តិ​ជាច្រើន​បង្ហាញ​នូវ​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង​។​ មហាជនខ្លះ​ក៏បាន​កោតសរសើរ​ និង​អបអរ​ដល់​ ​អា​លី​ហ្សា​ ​ផង​ដែរ​​។​ ​មានការ​បន្ថែម​ថា តាម​មើល​ការ​សាងសង់​ផ្ទះ​វីឡា​មួយ​នេះ​ប្រហែលជា​ ចំ​នាយ​ប្រាក់​មិន​តិច​ទេ ​ជាពិសេស​នៅ​លើ​ដី​ឡូ​តិ៍​ធំ​ និង​ មាន​ទេសភាព​ស្រស់​ស្អាត​ មើលទៅ​ពិតជា​មាន​ផាសុ​កភាព​ខ្លាំង​ណាស់​។​
​ចាប់តាំងពី​រៀបការ​ជាមួយ​ស្វាមី​ ដែល​ជា​អ្នក​រស់នៅ​សហរដ្ឋអាមេរិក​មក​ ​អា​លី​ហ្សា​ ​មិនសូវ​សង្វាត​ការ​​ងារ​សិល្បៈ​ដូចមុន​ទេ​​។​ ​នាង​ធ្លាប់​ប្រាប់​ថា ​ទទួលតែការ​ងារ​ច្រៀង ​តែ​សម្រាប់​ការ​សម្តែង​រឿង​គឺ​ឈប់​ទទួល​​ហើយ​។​ ​អា​លី​ហ្សា​ ​ក៏​មាន​គម្រោង​នឹង​ចាកចេញ​ទៅ​រស់នៅ​ជុំគ្នា​ជាមួយ​ស្វាមី​ ឯ​ទឹកដី​អាមេរិក​ផងដែរ​ តែមិនទាន់ប្រាកដថាពេលណានៅឡើយទេ។