ក្រោយត្រូវគេរិះគន់ច្រើនពេក!លោកជំទាវហ៊ុន​ ស៉ីណា​ បកស្រាយថារឿងលែងកូនក្រពេីនៅទក្សិណអង្គរ​ ដោយសារមិនបានឃេីញបម្រាមហាមឃាត់មិនអោយលែង​ កូនត្រី​ កូនក្រពេីនោះទេ!

ក្រោយត្រូវគេរិះគន់ច្រើនពេក!លោកជំទាវហ៊ុន​ ស៉ីណា​ បកស្រាយថារឿងលែងកូនក្រពេីនៅទក្សិណអង្គរ​ ដោយសារមិនបានឃេីញបម្រាមហាមឃាត់មិនអោយលែង​ កូនត្រី​ កូនក្រពេីនោះទេ!

បន្ទាប់ពីលោកជំទាវ ហ៊ុន ស៉ីណាត បានបង្ហោះវិដេអូព្រលែងក្រពើ​និងទទួលបានការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គម ដោយមានការលើកឡើងព្រួយបារម្ភខ្លាចពេលដែលក្រពើនេះធំបង្កឲ្យមានគ្រោះថ្នាក់ដល់បងប្អូនឬ ក្មេងៗមកលេងទឹកនៅទក្សិណ។ ក្រោយពីទទួលរងនូវការរិះគន់ លោកជំទាវហ៊ុន​ ស៉ីណាត​ ក៏បានបកស្រាយថារឿងលែងកូនក្រពេីនៅទក្សិណអង្គរ​ ដោយសារតែលោកជំទាវមិនបានឃេីញបម្រាមហាមឃាត់មិនអោយលែង​ កូនត្រី​ កូនក្រពេីនោះទេ។
ហើយក៏មានអ្នកលេងបណ្តាញសង្គមមួយឈ្មោះ ជីវ តាក្វាន់ បាននិយាយពីមូលហេតុនៃការព្រលែងសត្វក្រពើរបស់លោកជំទាវយ៉ាងដូច្នេះថា៖ “អត្ថន័យពិតប្រាកដ និងជាចេតនាព្រលែងក្រពើគឺអ្នកមីង ប្រៀបធៀបសម រង្ស៊ីទៅនឹងសត្វរមិលគុណ១នេះ សម្ដេចលោកព្រលែងវាតែបែរជាត្រូវវាយកទោសមកសងវិញ​”។ បន្ទាប់ពីមានអ្នកលេងបណ្តាញសង្គមយល់ឃើញពីមូលហេតុដែលបណ្តាលឲ្យលោកជំទាវព្រលែងសត្វក្រពើ លោកជំទាវក៏បានបង្ហោះសារយ៉ាងដូច្នេះថា៖ “ថ្ងៃនេះមានអ្នកជេរខ្ញុំច្រើនដោយសារព្រលែងក្រពើ អ្នកដែលជេរខ្ញុំសូមអនុមោទនាទទួលយកទាំងអស់។ ម្យ៉ាងទៀតខ្លួនខ្ញុំមិនបានឃើញបម្រាមហាមឃាត់មិនឲ្យលែង កូនត្រី កូនក្រពើនោះទេ។ សូមអរគុណលោកក្មួយជីវ តាក្វាន់ដែលយល់ចិត្តរបស់ខ្ញុំចង់និយាយ”។