វ័យកាន់តែច្រើនបែបណា តែនាយកុយ នៅតែមាន​ហាង​ឆេងខ្លាំង ផ្នែកកាត់សក់តាមរោងការ!

វ័យកាន់តែច្រើនបែបណា តែនាយកុយ នៅតែមាន​ហាង​ឆេងខ្លាំង ផ្នែកកាត់សក់តាមរោងការ!

ភ្នំពេញ៖​ បច្ចុប្បន្ននេះតារាកំប្លែងភ្នែកតូចដ៏មានប្រជាប្រិយភាព នាយកុយ កាន់តែមានប្រជាប្រិយភាពខ្លាំងនៅក្នុងការងារសិល្បៈ ទោះបីជាពេលនេះ លោកមានវ័យកាន់តែច្រើនយ៉ាងណាក្តី។
ជាក់ស្តែងពេលនេះដែរ រដូវរៀបអាពាហ៍ពិពាហ៍ជាច្រើនក៏ចាប់ផ្តើមមកដល់ហើយ ដែលក្នុងនោះឃើញថាតារាជើងចាស់ សាច់សខ្ចីរូបនេះ ហាក់ដូចជាមានហាងឆេង និងមានភាពមមាញឹកខ្លាំងនៅក្នុងការងារកាត់សក់តាមរោងការ។
រាល់រូបភាពជាច្រើនដែលលោកបានបង្ហាញ មើលទៅពិតជាមានភាពមមាញឹកខ្លាំងមិនធម្មតា នៅក្នុងការកាត់សក់បង្កក់សិរីជូនដល់គូស្វាមីភរិយាថ្មី ថែមទាំងធ្វើការតែងខ្លួនក្នុងឈុតបុរាណ ស្អាតៗគ្រប់ពេលតែម្តង ទោះបីជាបច្ចុប្បន្នលោកមានវ័យច្រើនបែបណាក្តី។
ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តរាល់ការសម្តែង របស់លោក ដែលទោះបីជាវ័យច្រើន ប្រជាប្រិយភាពហាក់មិនសូវអន់ថយប៉ុន្មានដែរ។