លោកហេងឡុងឈឺក្បាលមិនស្ទើរ!មុនដំបូងអះអាងថា ជាសង្សាររាប់ឆ្នាំរបស់លោកផែ សុវណ្ណរិទ្ធ ចុងក្រោយបែរ ចរិយា ថាខ្លួនប្រឌិតសាច់រឿង ព្រោះតែមូលហេតុមួយនេះ!

លោកហេងឡុងឈឺក្បាលមិនស្ទើរ!មុនដំបូងអះអាងថា ជាសង្សាររាប់ឆ្នាំរបស់លោកផែ សុវណ្ណរិទ្ធ ចុងក្រោយបែរ ចរិយា ថាខ្លួនប្រឌិតសាច់រឿង ព្រោះតែមូលហេតុមួយនេះ!

បន្ទាប់ពីកញ្ញា ចរិយា អវត្តមានពីសន្និសីទកាសែតមិនហ៊ានប្រឈមមុខជាមួយនឹងលោកផែ សុវណ្ណារិទ្ធ និង ធី សុវណ្ណថា ធ្វើឲ្យលោក ហេង ឡុង ត្រូវបាក់មុខ​នៅថ្ងៃនោះ ទីបំផុតនៅវេលាថ្ងៃត្រង់នេះ ចរិយា ក៏បានមកជួបលោក ហេង ឡុង និងសារភាពចំពោះអវត្តមាននៅថ្ងៃសន្និសីទកាសែត។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ កញ្ញា ចរិយា បានសារភាពថា តាមពិតទៅរឿងរ៉ាវដែលថានាងមានទំនាក់ទំនងស្នេហា ជាសង្សារលោកផែ សុវណ្ណារិទ្ធ រាប់ឆ្នាំ តាមពិតជារឿងរ៉ាវមិនពិត គ្រាន់តែការប្រឌិតរបស់នាងតែប៉ុណ្ណោះ។
ដោយ ចរិយា បានលើកឡើងថា មូលហេតុដែលខ្លួនធ្វើបែបនេះ ដោយសារតែដំបូងឡើង ធី សុវណ្ណថា គឺជាអាយដុលក្នុងចិត្តរបស់ខ្លួន តែងតែមានយុត្តិធម៌និងក្លាហាន ប៉ុន្តែចាប់តាំងពីពេល ធី សុវណ្ណថា ផ្លាស់ប្តូរមកធ្វើឲ្យនាងមិនពេញចិត្តចំពោះ ធី សុវណ្ណថា ធ្វើឲ្យនាងគុំគួនរហូតបង្កើតសាច់រឿងវាយប្រហារចំថ្ងៃ ធី សុវណ្ណថា រៀបការតែម្តង។ យ៉ាងណាមិញ កញ្ញា ចរិយា ក៏បានធ្វើការសូមអភ័យទោសចំពោះកំហុសដែលបានប្រព្រឹត្តិ និងសូមឲ្យ ធី សុវណ្ណថា លើកលែងទោសឲ្យខ្លួន។ សូមរំលឹកថា ធី​ សុវណ្ណថា​ និងស្វាមី សម្រេចដាក់ពាក្យប្តឹងឈ្មោះ អេង ចរិយា​ ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ និងគំរាមកំហែងហែកកេរ្តិ៍ ស្នើសុំព្រះរាជ្យអាជ្ញាឃុំខ្លួន និងផ្តន្ទាទោសតាមច្បាប់និងទាមទារជំងឺចិត្ត ២០ម៉ឺនដុល្លា។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖