មានសង្ឃឹមហើយ យឿន ពិសី បុរសម្នាក់ប្រាប់ឱសថព្យាបាលភ្នែកឲ្យភ្លឺច្បាស់

មានសង្ឃឹមហើយ យឿន ពិសី បុរសម្នាក់ប្រាប់ឱសថព្យាបាលភ្នែកឲ្យភ្លឺច្បាស់

បន្ទាប់ពីវេបសាយ “នគរធំ” បានចុះផ្សាយនូវអត្ថបទ “ម្ចាស់ពាន Cambodia Got Talent យឿន ពិសី មិនមានបទចម្រៀងនៅហង្សមាស តែច្រៀងខាងក្រៅ សុីថ្លៃ២៥០ដុល្លារ” ដែលក្នុងអត្ថបទបានរៀបរាប់ពីស្ថានភាពជំងឺភ្នែក ដែលពេលនេះពិសី អាចមើលឃើញរាងច្បាស់បន្តិចហើយនោះ ស្រាប់តែមានបុរសម្នាក់ឆាតមកកាន់ការិល័យយើង ដើម្បីសុំលេខទូរស័ព្ទយឿន ពិសី គោលបំណងប្រាប់ពីឱសថដើម្បីព្យបាលជំងឺភ្នែកឲ្យកាន់តែច្បាស់។

នៅម៉ោងប្រហែលជា១១ថ្ងៃត្រង់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បុរសម្នាក់បានឆាតមកកាន់ “នគរធំ” ដើម្បីសុំលេខទូរស័ព្ទដើម្បីទាក់ទងទៅម្ចាស់ពាន Cambodia Got Talent យឿន ពិសី ដើម្បីប្រាប់ពីឱសថដែលអាចព្យាបាលជំងឺភ្នែកឲ្យភ្លឺច្បាស់ ។ ហើយលោកបានបញ្ជាក់ថា ឱសថនេះ មិនមែនត្រឹមតែព្យាបាលភ្នែកឲ្យច្បាស់ប៉ុណ្ណោះទេ ថែមទាំងអាចព្យាបាលជំងឺផ្សេងៗទៀតផងដែរ។

យ៉ាងណា ការមានបំណងល្អរបស់បុរសខាងលើ ក៏អាចជាផ្នែកមួយជួយដល់យឿន ពិសី ដែលពិការភ្នែកជាច្រើនឆ្នាំមកហើយនោះ ទោះជាពេលនេះភ្នែករបស់ពិសី បានឃើញរាងច្បាស់បន្តិចហើយក៏ដោយ។

គួរបញ្ជាក់ថា យឿន ពិសី បានប្រាប់ថា បញ្ហាភ្នែកវិញគឺបានល្អជាងមុន ព្រោះអាចមើលជិតៗឃើញខ្លះ ហើយខ្ញុំអាចឡើងឆាកបានដោយខ្លួនឯងហើយ៕