ហ្វេនសរសើរទឹកចិត្ត Heechul យកឆ្មា Sulli មកចិញ្ចឹមបន្ត ក្រោយនាងបាត់បង់ជីវិត! (មានវីដេអូ)

ហ្វេនសរសើរទឹកចិត្ត Heechul យកឆ្មា Sulli មកចិញ្ចឹមបន្ត ក្រោយនាងបាត់បង់ជីវិត! (មានវីដេអូ)

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា កន្លងទៅនេះ តារាចម្រៀងប្រុសជើងចាស់ Heechul សមាជិកក្រុម Super Junior បានធ្វើការ Live ផ្ទាល់ នៅលើគណនីយូធូបផ្ទាល់ខ្លួនរបស់លោក ដើម្បីជជែកលេងកម្សាន្តជាមួយនឹងអ្នកគាំទ្រ។
ដោយឡែក ខណៈពេលដែលលោកកំពុងតែ Live ផ្ទាល់សុខៗ ក៏ស្រាប់តែលេចនូវវត្តមាន សត្វឆ្មា ពូជ Sphynx មួយក្បាលបានដើរចូលមក ដែលគ្រប់គ្នាបានស្គាល់យ៉ាងច្បាស់ថា ជាសត្វឆ្មាជាទីស្រលាញ់របស់តារាចម្រៀងស្រី Sulli។
ឆ្មាជាំទីស្រលាញ់របស់ Sulli
យ៉ាងណាមិញ ក្រោយពីឃើញបែបនេះហើយ ទើបមហាជនដឹងថា ចាប់តាំងពីតារាស្រី Sulli បានលាចាកលោកទៅ តារាចម្រៀងរៀមច្បង Heechul បានយកឆ្មាជាទីស្រលាញ់របស់នាង យកមកចិញ្ចឹមបីបាច់មើលថែបន្ត ហើយនៅក្នុងការ Live នោះផងដែរ អ្នកគាំទ្រក៏បានសួរទៅកាន់ Heechul ផងដែរថា តើបានឆ្មាមួយនោះមកពីណា ប៉ុន្តែលោកក៏បានប្រាប់ទៅកាន់អ្នកគាំទ្រវិញថា «ជាការសម្ងាត់»។
ដោយចម្លើយទាំងនេះ ក៏កាន់តែធ្វើឲ្យមហាជនដឹងច្បាស់ថា Heechul ពិតជាអ្នកដែលយកឆ្មារបស់ Sulli ទៅចិញ្ចឹមបន្តពិតមែន ហើយគ្រប់គ្នាក៏អស់បារម្ភ និងជឿជាក់ថា Heechul នឹងមើលថែឆ្មាមួយក្បាលនេះ បានយ៉ាងល្អមិនខាន ពីព្រោះបច្ចុប្បន្ន លោកក៏មានចិញ្ចឹមឆ្មាជាច្រើននៅផ្ទះរបស់លោកផងដែរ។