ប្រពៃណាស់! ចាន់ សុបញ្ញា មិនភ្លេចគុណ មានចិត្តសប្បុរស និមន្តព្រះសង្ឃជាច្រើនអង្គ ទទួលចង្ហាន់ប៊ូហ្វេទៀត!

ប្រពៃណាស់! ចាន់ សុបញ្ញា មិនភ្លេចគុណ មានចិត្តសប្បុរស និមន្តព្រះសង្ឃជាច្រើនអង្គ ទទួលចង្ហាន់ប៊ូហ្វេទៀត!

ភ្នំពេញ៖ ប្រិយមិត្តបានស្គាល់រួចមកហើយពី ម្ចាស់ពានរង្វាន់ កម្មវិធីលំដាប់ថ្នាក់ពិភពលោកដ៏ធំ «X Factor Cambodia» រដូវកាលទី១ មានឈ្មោះថា ចាន់ សុបញ្ញា ពោរពេញដោយសមត្ថភាពស័ក្តិសមនឹងជ័យលាភីនេះខ្លាំងណាស់។

មិនត្រឹមតែប៉ុណ្ណោះ ចាន់ សុបញ្ញា បានទាញយកការចាប់អារម្មណ៍ពីសំណាក់មហាជនបាន្រើនព្រោះតែរូបគេជា បេក្ខជនវ័យក្មេងជាងគេ ដែលមានការតស៊ូខំប្រឹង ទាំងផ្នែកសិល្បៈ និងជីវិតក្រៅឆាកផងដែរ។

ជាក់ស្ដែង មុនពេលហក់ចូលសិល្បៈ ចាន់ សុបញ្ញា គ្រាន់តែជាក្មេងប្រុសម្នាក់រស់នៅជាមួយលោកបងមួយព្រះអង្គ គង់នៅវត្តមួយ។ យ៉ាងណាមិញ បន្ទាប់ពីទទួលបានភាពជោគជ័យ មកដល់សព្វថ្ងៃ ចាន់ សុបញ្ញា មិនភ្លេចគុណបុណ្យព្រះសង្ឃទេ ថែមទាំងចេះឆ្លៀតធ្វើរឿង ដ៏ប្រពៃមួយទៀត។

តាមរយៈផេកហ្វេសប៊ុកជាផ្លូវការរបស់តារាពន្លកថ្មីរូបនេះ បានបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីទិដ្ឋភាពនិមន្តព្រះសង្ឃជាច្រើនអង្គ ទៅហាងប៊ូហ្វេមួយកន្លែង ជាចង្ហាន់ថ្ងៃត្រង់ ប្រកបដោយស្នាមញញឹម និងការគោរព។

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖