លោកជំនាវ ហ៊ុន ស៊ីណាត ធ្វើការសុំទោសជាសាធារណៈ និងសុំឲ្យអាជ្ញាធរសរសេរបំរាមផង កុំឲ្យមានអ្នកព្រលែងសត្វដូចលោកជំទាវទៀត!

លោកជំនាវ ហ៊ុន ស៊ីណាត ធ្វើការសុំទោសជាសាធារណៈ និងសុំឲ្យអាជ្ញាធរសរសេរបំរាមផង កុំឲ្យមានអ្នកព្រលែងសត្វដូចលោកជំទាវទៀត!

មួយរយៈចុងក្រោយនេះ មានការជជែកវែកញែកជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីលោកជំទាវ ហ៊ុន ស៊ីណាត បានប្រលែងកូនក្រពើចូលក្នុងទឹកកស្សិណអង្គរ។ បន្ទាប់ពីកើតមានករណីនេះរួចមក កាលពីម្សិលមិញនេះក្រុមមន្ត្រីជលផលបានធ្វើការស្វែងរក និងចាប់កូនក្រពើនោះចេញពីទឹកកស្សិណអង្គររួចហើយ។
ថ្មីៗនេះ លោកជំទាវ ហ៊ុន ក៏បានបង្ហោះសារសុំទោសជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកជំនាវ ដែរថា”នាងខ្ញុំ​ ហ៊ុន ស៊ីណាត​​សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ជាទីគោរពថា​ នាងខ្ញុំ​​មានការសោកស្ដាយយ៉ាងខ្លាំង​ចំពោះ កំហុសឆ្គងនាងខ្ញុំបាន ព្រលែងសត្វក្រពើ ហើយបានបង្ករក្ដីព្រួយបារម្ភ!! ដល់បងប្អូនប្រជាពលរដ្ឋ ចំពោះសុវត្ថិភាព ពេលសត្វក្រពើនេះធំអាចនាំគ្រោះថ្នាក់​ ទៅអនាគត!! កាល​ ពីម្សិលមិញ នាងខ្ញុំបាននិយាយថា មកពីមិនមានបំរាមមិនមែនមកពីនាងខ្ញុំគ្មានការទទួលខុសត្រូវទេតែវាជាមូលដ្ឋានសម្រេចចិត្តដ៏ខុសឆ្គងរបស់នាងខ្ញុំ​ នឹងដោយមានគំនិតក្នុងចិត្តថា សត្វលោក ទោះបីជាសត្វ ស្លូតឬសាហាវព្រៃផ្សៃតែងតែប្រាថ្នារស់នៅសុខសាន្តដូចគ្នា ជាចុងក្រោយនាងខ្ញុំសូមស្នើរសំណូមពរ ឲ្យអាជ្ញាធរ សរសេរបម្រាមផងដែរ។ ដើម្បីកុំឲ្យ បងប្អូនពលរដ្ឋផ្សេងទៀត អាចព្រលែង​ សត្វ ដូចដែលនាងខ្ញុំបានធ្វើខុស​​​ក្នុងនាម នាងខ្ញុំជាអ្នកធ្វើបុណ្យមិនហ៊ានប្រមាថជីវិតសត្វលោក ទេនាងខ្ញុំសូមអភ័យទោស យកជាមេរៀនជូនបងប្អូនប្រជាពលរដ្ឋ នឹង វៀសចាក កុំបីខាន”។