ក្មេងប្រុសស្បែកខ្មៅ មានភ្នែកពណ៌ខៀវភ្លឺដ៏កម្រ ផ្ទុះការចាប់អារម្មណ៍ខ្លាំងដោយសារតែ…

ក្មេងប្រុសស្បែកខ្មៅ មានភ្នែកពណ៌ខៀវភ្លឺដ៏កម្រ ផ្ទុះការចាប់អារម្មណ៍ខ្លាំងដោយសារតែ…

ក្មេងប្រុសជនជាតិអេត្យូពីម្នាក់មានឈ្មោះថា Abushe បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនជុំវិញពិភពលោក ជាពិសេសអ្នកថតរូប ដោយសារតែកែវភ្នែកពណ៌ខៀវភ្លឺដ៏កម្ររបស់គេ ។

កែវភ្នែកដ៏ស្រស់ស្អាតរបស់ Abushe ដែលធ្វើឱ្យគេក្លាយជាមនុស្សដ៏កម្របំផុតម្នាក់នៅក្នុងប្រទេសអេត្យូពី ជាក់ស្តែងគឺជាអាការពីកំណើតម្យ៉ាងហៅថា Waardenburg Syndrome ដោយសារតែហ្សែន Melanin ជះឥទ្ធិពលដល់ការវិវត្តនៃពណ៌ភ្នែក ។

បើយោងតាម United States National Library of Medicine បានឱ្យដឹងថា អាការនេះគឺកម្របំផុត ហើយកើតមានតែលើមនុស្សម្នាក់ប៉ុណ្ណោះក្នុងចំណោមមនុស្ស ៤ ម៉ឺននាក់ ។ គួរឱ្យដឹងថា នៅពេលដែល Abushe កើតមក ឪពុកម្តាយរបស់គេកើតក្តីព្រួយបារម្ភថា គេអាចនឹងពិការភ្នែក ប៉ុន្តែព្រោះតែភាពក្រីក្រ ដូច្នេះពួកគេគ្មានលទ្ធភាពដើម្បីនាំ Abushe ទៅពិនិត្យ និង ព្យាបាលឡើយ ។ បន្ទាប់ពីដឹងថា Abushe អាចមើលឃើញ ឪពុកម្តាយរបស់គេគិតថា អាការដ៏កម្រនេះគឺជា អំណោយពីព្រះ ប៉ុណ្ណោះ ។

យ៉ាងណាមិញ ក្មេងប្រុស Abushe បានទទួលការចាប់អារម្មណ៍ខ្លាំងលើបណ្តាញអ៊ីនធឺណែត បន្ទាប់ពីអ្នកថតរូបជនជាតិបារាំងម្នាក់ឈ្មោះ Eric Lafforgue ថតរូបគេ ដែលកំពុងរស់ក្នុងផ្ទះខ្ទមតូចមួយជាមួយជីដូនជីតា ស្ថិតនៅក្នុងតំបន់ Jinka ភាគខាងត្បូងប្រទេសអេត្យូពី ។