លោក​ឧកញ៉ា​ ​ជា​ ​រតនា​ ​ស្នើ​អ្នកលេង​បណ្តាញ​សង្គម​ ​ជួយ​ចែករំលែក​ព័ត៌មាន​ដើម្បី​ជួយ​ជន​ពិការ​ដៃ​ទាំងពីរ​ ​ឱ្យ​បាន​ច្រើន​

លោក​ឧកញ៉ា​ ​ជា​ ​រតនា​ ​ស្នើ​អ្នកលេង​បណ្តាញ​សង្គម​ ​ជួយ​ចែករំលែក​ព័ត៌មាន​ដើម្បី​ជួយ​ជន​ពិការ​ដៃ​ទាំងពីរ​ ​ឱ្យ​បាន​ច្រើន​

ភ្នំពេញ​៖​ ​លោក​ឧកញ៉ា​ ​ជា​ ​រតនា​ ​ទីប្រឹក្សា​ផ្ទាល់​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ​និង​ជា​អ្នក​ផ្តួចផ្តើម​នៃ​មូលនិធិ​ឧកញ៉ា​ ​បណ្ឌិត​ ​ជា​ ​រតនា​ ​និង​លោកស្រី​ឧកញ៉ា​ ​លី​ ​ហៀក​ ​រតនា​ ​ដែល​ជួយ​ជន​ពិការ​កំបុតដៃ​ទាំងពីរ​ ​បាន​ស្នើ​អ្នកលេង​បណ្តាញ​សង្គម​ជួយ​ចែករំលែក​ព័ត៌មាន​ ​ដើម្បី​ជួយ​ជន​ពិការ​ឱ្យ​បាន​ច្រើន​ ​និង​ដើម្បី​ឱ្យ​ជន​ពិការ​កំបុតដៃ​ទាំងពីរ​ ​បាន​ទទួល​ព័ត៌មាន​លម្អិត​កាន់តែ​ច្រើន​។​
​បើ​តាម​លោក​ឧកញ៉ា​ ​ជា​ ​រតនា​ ​បាន​បន្ត​ឱ្យ​ដឹង​ថា​ ​សមាជិក​ជន​ពិការ​សរុប​ ​២៣១នាក់​ ​សុទ្ធតែ​បាន​ទទួល​ប្រាក់​សមាជិក​ ​១លាន​រៀល​ក្នុង​ម្នា​ក់ៗ​ ​និង​ប្រាក់​ឧប​ត្ថ​ម្ភ​ផ្សេង​ៗ​ទៀត​ ​ដែល​មូលនិធិ​តែង​ជួយគិត​គូរ​ ​និង​គាំទ្រ​ដល់​ជីវភាព​របស់​ពួកគាត់​។​
​សូមជម្រាប​ថា​ ​ចាប់តាំងពី​ឆ្នាំ២០១៥មក​ ​មូលនិធិ​ឧកញ៉ា​បណ្ឌិត​ ​ជា​ ​រតនា​ ​និង​លោក​ស្រី​ឧកញ៉ា​ ​លី​ហៀក​ ​រតនា​ ​ព្រមទាំង​សប្បុរសជន​នានា​ ​បាន​រៀបចំ​ពិធី​ជួបជុំ​ជន​ពិការ​កំបុតដៃ​ទាំងពីរ​ទូទាំង​ប្រទេស​ ​បាន​ជាច្រើនលើក​ ​ហើយ​រៀងរាល់​ការ​ជួប​ជុំ​ម្តង​ៗ​ ​ជន​ពិការ​ដៃ​ទាំងពីរ​ ​ទទួល​បាន​ថវិកា​ចំនួន១លាន​រៀល​ ​អាវយឺត​ ​និង​អាហារ​ផង​ដែរ​។​
​ក្រៅពី​ការ​ជួបជុំ​នេះ​ ​មូលនិធិ​នេះ​ ​ក៏បាន​រៀបចំ​ឱ្យ​មានការ​ជួប​ជន​ពិការ​កំបុត​ដៃ​ទំាង​ពីរ​ ​និង​ផ្ដល់​ដើមទុន​សម្រាប់​បង្កើត​មុខរបរ​ចិញ្ចឹម​ជ្រូក​ ​គោ​ ​និង​មាន់ទា​ ​។​ ​មូលនិធិ​ ​ក៏បាន​សហការ​ជាមួយ​អង្គការ​ ​CHPAA​ ​ដឹកនាំ​ដោយ​លោកស្រី​វេជ្ជបណ្ឌិត​ ​Teri​ ​Kap​ ​Tan​ ​មក​ពី​សហរដ្ឋអាមេរិក​ ​ដោយ​បាន​បំពាក់​ដៃ​សិប្បនិម្មិត​ជូន​ជន​ពិការ​កំបុតដៃ​ទាំងពីរ​ផង​ដែរ​។​