នៅតែរន្ធត់! ​នេះជាវិដេអូ បងប្អូនប្រជាពលរដ្ឋ ដែលជាប់លើស្ពានពេជ្រ បងប្អូនខ្លះលោតពីលើស្ពានចូលទឹកទន្លេ …

នៅតែរន្ធត់! ​នេះជាវិដេអូ បងប្អូនប្រជាពលរដ្ឋ ដែលជាប់លើស្ពានពេជ្រ បងប្អូនខ្លះលោតពីលើស្ពានចូលទឹកទន្លេ …

ថ្ងៃ​ទី ២២ ​វិច្ឆិកា ២០១០ – ២២ វិច្ឆិកា ២០១៩ គឺ​ជា​ខួប​ ​៩ឆ្នាំ​ នៃ​មហា​ព្រឹត្តិការណ៍​សោកនាដកម្ម​ បណ្តាលឲ្យមនុស្ស ៣៥០នាក់ បានបាត់បង់ជីវិត ដោយ​សារ​ការ​រត់​ជាន់​គ្នា លើ​ស្ពាន​កោះ​ពេជ្រ នៅ​ថ្ងៃ​បុណ្យ​អុំ​ទូក​ទី​ ៣ ចំថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ កន្លងទៅ។ សូមជម្រាបថា​ នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៩​យប់​ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ជាថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មាន​មនុស្ស​ជា​ច្រើន​នាក់ បាន​ស្ទះ​ជាប់​គ្នា នៅ​លើ​ស្ពាន​ពេជ្រ រាប់​ម៉ោង ទម្រាំ​មាន​ការ​ជួយ​ទាញ​ចេញ​បាន​មក​វិញ ជាលទ្ធផលបណ្តាលឲ្យមនុស្ស ៣៥០នាក់បាត់បង់ជីវិត និងជាង៧០០នាក់ទៀតបានរងរបួស។
ខាងក្រោមនេះជាវិដេអូកាលពីឆ្នាំ ២០១០ ដែលថតជាប់មនុស្សជាច្រើនកំពុងជាប់នៅលើស្ពានកោះពេជ្រ បងប្អូនខ្លះជាប់ចេញមិនរួច និងបងប្អូនខ្លះទៀតលោតពីលើស្ពានចូលទន្លេ ដើម្បីចាកចេញពីស្ពានពេជ្រ។ វិដេអូនេះនៅតែរន្ធត់ ដែលមានមនុស្សស្លាប់រហូត ៣៥០នាក់ លើស្ពានតូចមួយនេះ ។ សុំប្រិយមិត្តទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖