ជួយស៊ែរឲ្យបងប្អូននាងឃើញផង! នារីស្រស់ស្អាតម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ប៉ូលិសប្រកាសរកសាច់ញាតិ យកទៅធ្វើបុណ្យ

ជួយស៊ែរឲ្យបងប្អូននាងឃើញផង! នារីស្រស់ស្អាតម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ប៉ូលិសប្រកាសរកសាច់ញាតិ យកទៅធ្វើបុណ្យ

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ប្រហែល០២យប់ នារីម្នាក់បានរួមដំណើរតាមរយៈរថយន្ត មួយគ្រឿងជាប្រភេទរថយន្តដឹកស្រូវធុនធំ ចេញពីស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ទៅដាក់នៅខេត្តព្រៃវែង តែអកុសល បានជួបគ្រោះថ្នាក់បុកជាមួយត្រាក់ទ័រ បណ្តាលនារីខាងលើស្លាប់បាត់បង់ជីវិត។
នារីរងគ្រោះមានឈ្មោះ ហេង ពិសី ភេទស្រី អាយុ២៦ឆ្នាំ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមប្រកាសស្វែងរកគ្រួសារ នៃសព។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានរួមដំណើរតាមរយៈរថយន្ត មួយគ្រឿងជាប្រភេទរថយន្តដឹកស្រូវធុនធំ ចេញពីស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ លុះពេលមកហួសផ្សារដំដែក ខេត្តសៀមរាប ស្រាប់តែរថយន្តជនរងគ្រោះរួមដំណើរ នោះបានជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយត្រាក់ទ័រ បណ្ដាលឱ្យជនរងគ្រោះរបួសធ្ងន់។ ដោយស្ថានភាពរបួសធ្ងន់ធ្ងរ ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ នៅពេលដែលបញ្ជូន មកដល់មន្ទីរពេទ្យខេត្តកំពង់ធំ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានតម្កល់ទុកនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ធំ។
សូមជម្រាបជូនដល់ក្រុមគ្រួសារសាច់ញាតិ របស់សពជនរងគ្រោះ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 097 770 0812 ដើម្បីទទួលយកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី។