ស្គាល់អត្តសញ្ញាណនារីវ័យក្មេង ដែលឃាតកអារកសម្លាប់ នៅខេត្តស្វាយរៀង ព្រឹកមិញ!

ស្គាល់អត្តសញ្ញាណនារីវ័យក្មេង ដែលឃាតកអារកសម្លាប់ នៅខេត្តស្វាយរៀង ព្រឹកមិញ!

ខេត្តស្វាយរៀង ៖ ពេលនេះ ស្គាល់អត្តសញ្ញាណនារីវ័យក្មេង ដែលត្រូវឃាតករដៃឆៅចាប់អារកសម្លាប់ ដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រហែល៥ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរោងចក្រផលិតអំពូលភ្លើងមួយកន្លែង ឈ្មោះ«ធីវ៉ាយអេឡិកទ្រិកឯ កT YELECTRICCO LTD» ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
នារីរងគ្រោះ មានឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ ភូមិព្រៃឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រុំ ជាកម្មការិនី បម្រើការនៅរោងចក្រផលិតអំពូលភ្លើងលំអរគ្រប់ប្រភេទ «ធី វ៉ាយ អេឡិកទ្រិក ឯ ក»។ រីឯជនដៃដល់ជាឃាតករមិនស្គាល់អត្តសញ្ញាណទេ។
ពេលនោះ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យជាឃាតករ ឈានដល់ការចាប់ខ្លួននាំមកផ្តន្ទាទោសតាមច្បាប់។