​លេចមុខតារា​ជាច្រើន​នៅក្នុង​ពិធី​រៀបការ​កូនស្រីអតីត​តារាចម្រៀង​ ​ម៉េ​ង​ ​វិមាន​រតនា!

​លេចមុខតារា​ជាច្រើន​នៅក្នុង​ពិធី​រៀបការ​កូនស្រីអតីត​តារាចម្រៀង​ ​ម៉េ​ង​ ​វិមាន​រតនា!

​ពិធី​រៀប​អាពាហ៍​ពិពាហ៍​កូនស្រី​របស់​អតីត​តារាចម្រៀង​ ​ម៉េ​ង​ ​វិមាន​រតនា​ ​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ និង​ ​អធិកអធម​ក្រោម​ការចូលរួម​សាទរ​ពីសំណាក់​ភ្ញៀវ​ជាច្រើន​ដែល​មាន​ទាំង​អ្នក​សិល្បៈ​ថែមទៀត​ផងកាលពីថ្ងៃទី ២១ យប់មិញនេះ​ ​។​ ​ក្នុង​នោះ​ក៏​មានការ​សរសើរ​ថា​ ​ម៉េ​ង​ ​វិមាន​រតនា​ ​នៅតែ​ស្អាត​ហើយ​ក្មេង​ស្ទើរ​មិន​ជឿ​ថា​មានកូន​ស្រី​រៀប​ការនោះ​ទេ​ ​។​ ​
​ថ្វីត្បិត​បាន​បាត់មុខ​ពី​អាជីព​ចម្រៀង​មិន​តិច​ជាង​ ​១០ឆ្នាំ​ក៏​ពិតមែនតែ​គេ​សម្គាល់​ឃើញ​ពិធី​រៀបមង្គលការ​ ​កូនស្រី​ ​ម៉េ​ង​ ​វិមាន​រតនា​ ​ដែល​ពេលនេះ​ក្លាយជា​ជំទាវ​ទៅ​ហើយ​នោះ​ មាន​អ្នក​សិល្បៈ​ជាច្រើន​ចូលរួម​ ​ដូចជា​ ​ថន​ ​លក្ខិ​ណា​ ​ប៉េងប៉ោង​ ​អ្នកស្រី​ ​សាក់​ ​សាកេ​តម​យូ​រ៉ា​ ​ផ្កាយ​ ​វល​ក្ខ​ណ៍​ ​កែវ​ ​វល​ក្ខ​ណ៍​ ​លោក​ ​យ៉ែម​ ​សំ​អូន​ ​លាន​ ​អា​ព្រីល​គី​នីន​ ​និង​ ​អតីត​តារា​សម្តែង​ជើងចាស់​ ​ជា​ ​ណូ​បូ​ ​ជាដើម​ ​។​ ​មិន​ត្រឹមតែ​កូន​ ​ក្រមុំ​ទេ​ដែល​ស្រស់​ស្អាត​ និងលេចធ្លោក្នុងកម្មវិធី សូម្បីតែ​ ​ម៉េ​ង​ ​វិមាន​រតនា​ ​ដែល​ជា​អ្នកម្តាយ​នោះ​ក៏​​ស្រស់​ស្អាតមិនធម្មតា​ដែរ​ ​។​ ​
​គួរឱ្យដឹងថា ម៉េ​ង​ ​វិមាន​រតនា​ ​ជា​ប្អូនស្រី​របស់​តារាចម្រៀង​ ​ម៉េ​ង​ ​កែវ​ពេជ្ជតា​ ​ដែលធ្លាប់​ជាតា​រា​ចម្រៀង​ដែល​មានឈ្មោះ​ ​បោះ​សម្លេង​ជា​ខ្លាំង​កាលពី​ជាង​ ​១០ឆ្នាំមុន​ តែ​ក្រោយមកអតីតារាចម្រៀងរូបនេះ​ក៏បាន​បញ្ចប់​អាជីព​នេះ​ដើម្បី​សាង​គ្រួសារ​ ។ ចង់ដឹងថាតារារូបណាខ្លះចូលរួមតោះទៅទស្សនារូបភាពខាងក្រោម ទាំងអស់គ្នា ៖