ត្រៀមលុយចំណងដៃអោយហើយទៅ ពេជ្រ សោភា បង្ហើប​ពី​ដំណឹង​ជិត​ចូល​រោងការ​ជាមួយ ឆឹ​ម សក្ក​ដា!

ត្រៀមលុយចំណងដៃអោយហើយទៅ ពេជ្រ សោភា បង្ហើប​ពី​ដំណឹង​ជិត​ចូល​រោងការ​ជាមួយ ឆឹ​ម សក្ក​ដា!

ពេលខ្លះ មនុស្សជាច្រើន តែងតែគិតថា តារាៗ មិនសូវយកគ្នា ជាគូព្រេងប៉ុន្មានទេ គដោយគ្រប់យ៉ាង គ្រាន់តែព្យាយាមទាក់ទាញចំណាប់អារម្មណ៍ហ្វេន ឲ្យងាកមកមើលពួកគេ និងតាមដានជីវិតពួកគេ​កាន់តែខ្លាំងតែប៉ុណ្ណោះ។
ប៉ុន្តែទន្ទឹមនឹងនេះដែរ ក៏មានតារាមួយចំនួន បានចូលរោងការយ៉ាងពិតប្រាកដមែន ក្រោយស្រលាញ់គ្នា អស់រយៈយូរឆ្នាំ។ រហូតធ្វើឲ្យហ្វេន​ មានសង្ឃឹមថា ថ្ងៃណាមួយអាយដលរបស់ពួកគេ នឹងចូលរោងជ័យដូចតារាផ្សេងទៀត។
ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះដែរ លោក ឆឹម សក្កដា ដែលត្រូវគេស្គាល់ជាតារាសម្តែង បានបង្ហោះរូបថតសម្អាងការជាមួយនឹង អ្នកនាង ពេជ្រ សោភា ជាមួយនឹងសារថា៖
ថ្ងៃដែលរង់ចាំក៏បានមកដល់។
អ្វីដែលមិននឹកស្មានដល់ មិនបានប៉ុន្មាន អ្នកនាង ពេជ្រ សោភា ក៏បានស៊ែរត និងសរសេរពាក្យខ្លីថា គិតតាមការគួរ ២០២០ ដែលមានន័យថា នាងនឹងរៀបការឆ្នាំក្រោយ។ យ៉ាងណាមិញ គេក៏មិនទាន់ដឹងច្បាស់ថា អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា ពិតជាចូលរោងការមែនឬយ៉ាងណា​ តែបើវាជាការពិត​ គឺមានហ្វេនជាច្រើននាក់​ សប្បាយរីករាយជាមួយនឹង​ដំណឹងពិសេសនេះ។