ពុទ្ធោ!ក្មេងស្រីអាយុ១៣ឆ្នាំលោតសម្លាប់ខ្លួនពីអគារជាន់ទី៦ ក្រោយពីបុរស២នាក់ ចាប់បង្ខាំងរំលោភនាងរហូតផ្ទៃពោះ!

ពុទ្ធោ!ក្មេងស្រីអាយុ១៣ឆ្នាំលោតសម្លាប់ខ្លួនពីអគារជាន់ទី៦ ក្រោយពីបុរស២នាក់ ចាប់បង្ខាំងរំលោភនាងរហូតផ្ទៃពោះ!

បរទេស៖ យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ ដែលចេញផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា មានក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ បានធ្វើអត្តឃាត ដោយលោតសម្លាប់ខ្លួនពីអគារជាន់ទី៦ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ក្រោយពីបុរស២នាក់ ចាប់បង្ខាំងនាងទុករំលោភសេពសន្ថវៈរហូតនាងមានផ្ទៃពោះ។
ក្មេងស្រីរងគ្រោះមិនត្រូវគេបង្ហើបឲ្យស្គាល់ពីអត្តសញ្ញាណទេ គ្រាន់តែដឹងថា នាងមានវ័យ១៣ឆ្នាំ រស់នៅជាមួយម្តាយមេម៉ាយ អាយុ៤៨ឆ្នាំ តែ២នាក់ក្នុងបន្ទប់ជួល ។
សារព័ត៌មាន Bangkok Post បានផ្សាយថា មុនពេលកើតហេតុ ៣ទៅ៤ថ្ងៃ ស្រ្តីជាម្តាយបានដឹងថាកូនស្រីរបស់ខ្លួន(ក្មេងស្រីរងគ្រោះ) មានផ្ទៃពោះជាមួយប្រុសឈ្មោល១ខែ។ ពេលនោះ ស្រ្តីជាម្តាយបានស្តីបន្ទោសលើកូនស្រី ទើបធ្វើឲ្យម្តាយកូនពួកនាងបានឈ្លោះពាក្យសម្តីគ្នា ។ លុះនៅយប់ថ្ងៃកើតហេតុ ស្រាប់តែក្មេងស្រីរងគ្រោះបានគិតខ្លីលោតពីអគារជាន់ទី៦ បណ្តាលឲ្យបាក់ឆ្អឹងស្លាប់យ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុ អាជ្ញាធរថៃ បានចុះធ្វើការស៊ើបអង្កេត មុនពេលប្រគល់សពក្មេងស្រីរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ហើយក្រោយមក តុលាការបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនបុរស២នាក់ ទី១ ឈ្មោះ Kittiyapong Boonthanad អាយុ២៤ឆ្នាំ និងទី២ ឈ្មោះ Anont Doroseh អាយុ២៥ឆ្នាំ ក្រោមបទចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១៣ឆ្នាំ ដែលបានលោតសម្លាប់ខ្លួននោះ។
ជនជាប់ចោទទាំង២នាក់ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ប្រភពពី៖ បាងកកប៉ុស្តិ៍