សូមមេត្តាជួយគាត់ផង!តារាចម្រៀង សែម សង្វាត កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជោរៃ បន្ទាប់ពីបានក្អួតឈាមរហូតដល់សន្លប់ ពេលនេះសាច់ញាតិក៏ខ្វះខាត!

សូមមេត្តាជួយគាត់ផង!តារាចម្រៀង សែម សង្វាត កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជោរៃ បន្ទាប់ពីបានក្អួតឈាមរហូតដល់សន្លប់ ពេលនេះសាច់ញាតិក៏ខ្វះខាត!

ពិតជាគួរឲ្យអាណិតអាសូរដោយនៅមុននេះបន្តិចមានការបង្ហោះឲ្យដឹងថាតារាចម្រៀងលោក សែម សង្វាត កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជោរៃ ភ្នំពេញ ដោយស្ថានភាពគាត់បានក្អួតឈាមសន្លប់។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ សង្វាត បញ្ញា បានសរសេររៀបរាប់ថា៖ “ថ្ងៃទី 22 11 2019 ខណៈពេលនេះបងប្រុសសែមសង្វាត កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេជ្យ Cho Ray Phnom Penh ដោយគាត់បានក្អួតឈាមសន្លប់។ សូមអ៊ុំពូមីងមេត្តាជួយគ្រួសារពួកយើងផង គ្រួសារខ្ញុំកំពុងជួបការខ្វះខាតថវិកា 086853279″។
សូមរំលឹកថា លោក សែម សង្វាត ជាដៃគូជាមួយនឹងលោក បូរ វិចិត្រ និងជាអតីតសមាជិកក្រុម EV BAND បានធ្លាក់ខ្លួនស្គមស្គាំង និងមានវិបត្តិសេដ្ឋកិច្ច។ សព្វថ្ងៃនេះ លោក សែម សង្វាត ទទួលភារកិច្ចចិញ្ចឹម កូនប្រុសទាំងអស់បីនាក់ ម្តាយចាស់ជរាម្នាក់ និងបងស្រីរបស់លោកម្នាក់ទៀត។ លោកបានពោលថាដោយសារតែសុខភាពរបស់លោកកាន់តែទ្រុឌទ្រោម ប្រាក់ខែដែលបានមកពីការធ្វើការ ក៏ប្រើប្រាស់សឹងតែមិនគ្រប់ ព្រោះលោកនៅផ្ទះជួលគេ ក៏ដូចជាទិញថ្នាំពេទ្យ ថ្លៃចំណាយលើការរៀនសូត្ររបស់កូនៗ និងចិញ្ចឹមម្តាយជរានិងបងស្រី។