១១ខែឆ្នាំនេះ គ្រឹះស្ថានអង្គរលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានចំណូលជិត៩០លានដុល្លារ

១១ខែឆ្នាំនេះ គ្រឹះស្ថានអង្គរលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានចំណូលជិត៩០លានដុល្លារ

សៀមរាប៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩ នេះ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនាតំបន់អង្គរបានចំនួន ១,៩៩៧,២៦៧នាក់ ធ្លាក់ចុះ១៤.០៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូល ៨៩,៥៥៥,៤៧៤ដុល្លារអាមេរិកធ្លាក់ចុះ១៤.៣២ភាគរយ។
យោងតាមទិនិ្នន័យផ្លូវការ របស់គ្រឹះស្ថានអង្គរនៅថ្ងៃទី១ ខែធ្នូ បានបញ្ជាក់ថា សម្រាប់ ថវិកាចំណូល បានពីការលក់បណ្ណចូលទស្សនាអង្គរក្នុងរយៈពេល១ខែវិច្ឆិកា ឆ្នាំ២០១៩ បានលក់បណ្ណជូនភ្ញៀវចំនួន ១៩៣.២៦០នាក់ ធ្លាក់ ចុះ១៧.១០ភាគរយ បើធៀបនឹងខែដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូល ៨,៨៥៤m១៩០ដុល្លារ ធ្លាក់ចុះ ១៦.៤៧ ភាគរយ។
ក្នុងខែវិច្ឆិកានេះផងដែរ គឺថវិកាចំនួន ៣៨៦,៥២០ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះជីវិត និងព្យាបាលជំងឺកុមារកម្ពុជា ហើយបើសរុបថវិកាទាំង១១ខែ គឺមានចំនួន ៣,៩៩៤,៥៣៤ ដុល្លារ សម្រាប់ឧត្ថម្ភមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។