ជម្លោះតិចតួច ខ្វះខន្តី ! មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងម្នាក់ ទាញកាំភ្លើង AK បាញ់អ្នកជិតខាងរបួស!

ជម្លោះតិចតួច ខ្វះខន្តី ! មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងម្នាក់ ទាញកាំភ្លើង AK បាញ់អ្នកជិតខាងរបួស!

រាជធានីភ្នំពេញ ៖ មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលបឹងសាឡាងម្នាក់ កើតមានជម្លោះជាមួយអ្នកជិតខាងយ៉ាងតឹងសរសៃក រហូតធ្វើឲ្យមន្ត្រីនគរបាលរូបនេះ ផ្ទុះកំហឹងបានទាញកាំភ្លើង AK 47 បាញ់គូជម្លោះ បណ្ដាលឲ្យរងរបួស ត្រូវ១គ្រាប់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍ផ្ទុះអាវុធនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងម្នាក់ បានឈ្លោះជាមួយបុរសម្នាក់ រស់នៅជិតខាងគ្នា យ៉ាងតឹងសរសៃក រហូតមន្ដ្រីនគរបាលខាងលើផ្ទុះកំហឹងទ្រាំលែង បានក៏ទាញកាំភ្លើង AK47 បាញ់រះចំនួន៤គ្រាប់ ដោយ៣គ្រាប់បាញ់ឡើងលើ និង១គ្រាប់ទៀត បាញ់ត្រូវចំខ្នងរបស់ជនរងគ្រោះជាគូជម្លោះ បណ្ដាលឲ្យរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ចំណែក ជនដៃដល់ជាខ្មាន់កាំភ្លើង ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំទៅសាកសួរនាំ និងចាត់តាមនីតិវិធី។