អភ័ព្វអ្វីម្ល៉េះ! ឈឺពោះឆ្លងទន្លេមានលុយមិនគ្រប់ ពេទ្យឯកជនមិនសង្គ្រោះ ដេញទៅសម្រាលនៅពេទ្យរដ្ឋ ទីបំផុតស្លាប់ទាំងម្ដាយទាំងកូន!

អភ័ព្វអ្វីម្ល៉េះ! ឈឺពោះឆ្លងទន្លេមានលុយមិនគ្រប់ ពេទ្យឯកជនមិនសង្គ្រោះ ដេញទៅសម្រាលនៅពេទ្យរដ្ឋ ទីបំផុតស្លាប់ទាំងម្ដាយទាំងកូន!

ហ្វេសប៊ុក៖ នាយប់ឈានចូលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៩ នារីវ័យក្មេងម្នាក់បានស្លាប់ទាំងម្ដាយទាំងកូន ខណៈកំពុងឈឹពោះឆ្លងទន្លេ ។ សពមិនត្រូវបានបង្ហាញឲ្យឈ្មោះឡើយ ដោយគ្រាន់តែដឹងថា ពេលដែលនាងឈឺពោះឆ្លងទន្លេ គ្រូពេទ្យទាមទារឲ្យវះកាត់ តែគ្មានលុយគ្រប់ ពេទ្យក៏បានបញ្ជូននាងទៅសម្រាលនៅពេទ្យរដ្ឋ សៀមរាប ។ ខណៈពេលកំពុងធ្វើដំណើរ លើរថយន្ត ទៅកាន់មន្ទីរពេទ្យសៀមរាបនោះ ម្ចាស់រថយន្ដខ្លាចនាងស្លាប់នៅលើរថយន្តរបស់ខ្លួន ក៏បានដេញចេញ ហើយមិនបានប៉ុន្មាននារីអភព្វក៏បានស្លាប់ទាំងម្ដាយទាំងកូន គួរឲ្យសង្វេគបំផុត ។
ខាងក្រោមនេះគឺជាសំណេរលម្អិតដែលដកស្រង់ចេញពីគណនីហ្វេសប៊ុកឈ្មោះ ចៅចិត្ត លក់ផ្លែឈើតិចតូច «Rip ទៅអោយបានសុខណាអូន ឈឺពោះសំរាលកូនពេទ្យទាវះតែគ្មានលុយអោយទេព្យ60ម៉ឺនរៀល ពេទ្យដេញឲទៅសៀមរាប ជិះឡានជិតដល់សៀមរាប ឈឺពោះលើឡានរកដាច់ខ្យល់ តៃកុងឡានខ្លាចស្លាប់លើឡានដេញឲ្យចុះពីរលើឡានកណ្តាលយប់ ប្អូនស្រីម្នាក់នេះបានស្លាប់ទាំងម៉ែទាំងកូនក្នុងពោះ សព ប្អូនស្រីម្នាក់នេះពេលនេះដង្កល់នៅ វត្ត កោះកែវ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ថ្ងែទី2ខែធ្នូឆ្នាំ2019 អ្នកណានៅខេត្តបន្ទាយមានជ័យអាចជួយជាលុយចូលបុណ្យសព្វបានបាទ (ចូលខ្លួនឯង នៅវត្តកោះកែវ ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ)»។