លោកសុខ ទូច លក់សាប៊ូ ធ្វើពីទឹកដោះគោតេជោសែនឫស្សីត្រឹប និងប្រទាលកន្ទុយក្រពើ តាមអនឡាញ ធ្វើឲ្យមហាជនរិះគន់ចំអក….

លោកសុខ ទូច លក់សាប៊ូ ធ្វើពីទឹកដោះគោតេជោសែនឫស្សីត្រឹប និងប្រទាលកន្ទុយក្រពើ តាមអនឡាញ ធ្វើឲ្យមហាជនរិះគន់ចំអក….

រាជធានីភ្នំពេញ ៖ កាលពីថ្មីៗនេះ លោកសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះហ្វេសប៊ុកលក់ សាប៊ូដុំ ដែលធ្វើពីទឹកដោះគោតេជោសែនឫស្សីត្រឹប និងប្រទាលកន្ទុយក្រពើ ដែលអាចប្រើសម្រាប់សម្អាតខ្លួន និងមុខ ដែលសម្បូរដោយប្រូតេអ៊ីន ល្អចំពោះសុខភាពស្បែក ដែលធ្វើឲ្យមហាជនមួយចំនួនរិះគន់ចំអក់។
លោកសុខ ទូច បានបោះលើហ្វេសប៊ុក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានខ្លឹមសារថា «សាប៊ូដុំ ដែលធ្វើពីទឹកដោះគោតេជោសែនឬស្សីត្រឹប និងប្រទាលកន្ទុយក្រពើ ដែលអាចប្រើសម្រាប់សម្អាតខ្លួន និង មុខ ដែលសម្បូរដោយប្រូតេអ៊ីន ល្អចំពោះសុខភាពស្បែក។
ហើយសូមអ្នកយកទៅប្រើប្រាស់ និងផ្តល់ជាមតិយោបល់ដើម្បីស្ថាបនា និងសូមជួយគាំទ្រផលិតផលខ្មែរ។ ចាប់អារម្មណ៍សាកល្បង សូមទំនាក់ទំនង 078 42 42 81»។
ក្រោយពីលោកសុខ ទូច បង្ហោះលក់សាប៊ូដុំ តាមហ្វេសប៊ុក បានធ្វើឲ្យមហាជនមួយចំនួនរិះគន់ចំអក។ ក្នុងនោះ មានគណនីហ្វេសប៊ុក ខៀវ សុផល-មុនី ចូលខមមិនថា «លោកគ្រូប្រើសាកខ្លួនឯងសិនបើឃើញថាល្អចាំលក់បន្តដល់អតិថិជន» ។ ចំណែក គណនីហ្វេសប៊ុក សាយ ហៀន ចូលខមមិនថា« អញ្ចឹង មិនច្បាស់ពី គុណភាពនៃផលិតផលខ្លួនផង (មិនហ៊ានសាកឲ្យគេមើល) ហើយយកគេជាឈ្នាន់សម្រាប់ពិសោធន៍»។ និង គណនីហ្វេសប៊ុក Som Bor ចូលខមមិនថា «សម្ដេចផលិត សុខ ទូច សុខ ទូច ផលិតមេគោរ យកទឹកដោះមកធ្វើសាប៊ូ ពិតជារីកចំរើនមែន»។
តែយ៉ាងណា នេះគ្រាន់តែមានការរិះគន់របស់អ្នកមិនចូលចិត្តលោកសុខ ទូច ប៉ុណ្ណោះ ចំណែកអ្នកដែលស្រលាញ់ពេញចិត្តលោកបណ្ឌិតសុខ ទូច វិញ បានចូលខមមិននូវពាក្យពេចន៍សរសើរលើកទឹកចិត្ត ដល់លោកសុខ ទូច ដែលលោកមានគំនិតច្នៃប្រឌិតខ្ពស់អាចផលិតសាប៊ូ ក្នុងស្រុកបាន ជាពិសេស ពេលពលរដ្ឋទិញយកប្រើប្រាស់មានគុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាពស្បែក។