សូមជូនពរលោកយាយមានសុខភាពល្អឡើងវិញកុំខាន!អ្នកចម្រៀងទ.វទី៥០ ម្ចាស់បទ “រាត្រីដែលបានជួបភ័ក្រ្ត” អ្នកស្រី កែវ សេដ្ឋា ដែលច្រៀងឆ្លងឆ្លើយជាមួយលោកស៊ីន ស៊ីសាមុត ពេលនេះកំពុងមានជំងឺធ្ងន់ដោយវ័យចាស់ជរា

សូមជូនពរលោកយាយមានសុខភាពល្អឡើងវិញកុំខាន!អ្នកចម្រៀងទ.វទី៥០ ម្ចាស់បទ “រាត្រីដែលបានជួបភ័ក្រ្ត” អ្នកស្រី កែវ សេដ្ឋា ដែលច្រៀងឆ្លងឆ្លើយជាមួយលោកស៊ីន ស៊ីសាមុត ពេលនេះកំពុងមានជំងឺធ្ងន់ដោយវ័យចាស់ជរា

រយៈចុងក្រោយនេះសង្កេតឃើញមានសិល្បៈករ សិល្បៈការិនីជើងចាស់ជាច្រើនបានធ្លាក់ខ្លួនឈឺដោយសារតែវ័យកាន់តែជរា។ យ៉ាងណាមិញថ្មីៗនេះក៏មានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវស្ថានភាពជម្ងឺរបស់អតីតតារាចម្រៀងអ្នកស្រី កែវ សេដ្ឋា ដែលកំពុងមានជម្ងឺប្រចាំកាយ។ អ្នកស្រីត្រូវបានគេស្គាល់ថាជាតារាចម្រៀង​សម្លេង សារីកា ដោយចូលប្រឡូកក្នុងវិស័យចម្រៀងតាំងពីដើមទ.វទី៥០មកម្ល៉េះ ជាពិសេសអ្នកស្រីក៏ជាម្ចាស់បទ “រាត្រីដែលបានជួបភ័ក្រ្ត” ដែលបានច្រៀងជាមួយអធិរាជសម្លេងមាសស៊ីនស៊ីសាមុត នាដើមទ.វទី៦០។
នេះបើយោងតាមការបង្ហោះរបស់លោក សេង តារា បានឲ្យដឹងថា៖ “អ្នកស្រី កែវសេដ្ឋា(ឈ្មោះដើម គូ វ៉ាន់ស៊ីន) កំពុងមានជំងឺធ្ងន់ដោយវ័យចាស់ជរា។ អ្នកស្រីជាអ្នកចម្រៀងជើងចាស់តាំងពីសម័យបារាំងដើមទ-វទី៥០មុន អ្នកស្រី រស់សេរីសុទ្ធា ប៉ែន រ៉ន ឈុនវណ្ណា និងអ្នកស្រី ម៉ៅសារ៉េត ទៅទៀត ។ មានអ្នកខ្លះស្មានថា អ្នកស្រីចែកឋានតាំងពីរបបខ្មែរក្រហមម្លេះ តែការពិតជាភ័ព្វល្អ អ្នកស្រីបានរស់រួចផុតពីរបបប៉ុលពតមកដល់សព្វថ្ងៃ តែពុំសូវមានអ្នកដឹងទេ ហើយក៏ពុំសូវមានអ្នកណាយកចិត្តទុកដាក់ឬឈឺឆ្អាលដែរ។ នេះហើយម្ចាស់បទ រាត្រីដែលបានជួបភ័ក្រ្ត ដ៏ល្បីល្បាញ ដែលច្រៀងឆ្លងឆ្លើយជាមួយលោកស៊ីន ស៊ីសាមុត ស្នាព្រះហស្ថរបស់សម្តេចឪ។ សូមប្រិយមិត្តដែលមានលទ្ធភាពជួយគាត់ដោយក្តីសប្បុរសផងចុះ ។ អាចទាក់ទងទៅកូនស្រីគាត់តាម 011 778989 ឬតាមខ្ញុំបាទសេង តារា ក៏បាន012 306 853 093 98 48 33 សូមអរគុណ”។ ប្រភព៖ Khmernote TV