អ្នកអត់គូរហាមច្រណែន!រៀបការហើយភ្លាមសួសវិហ្សាដឹកដៃស្វាមីទៅធ្វើបុណ្យរួមគ្នាភ្លែត!

អ្នកអត់គូរហាមច្រណែន!រៀបការហើយភ្លាមសួសវិហ្សាដឹកដៃស្វាមីទៅធ្វើបុណ្យរួមគ្នាភ្លែត!

បន្ទាប់ពីតារាចម្រៀង សួស វីហ្សា បើកចំហស្នេហា ជាសាធារណៈជាមួយតារាប្រុស ថមមី រួចមក​គេសង្កេតឃើញថា ទំនាក់ទំនងរវាងគូស្នេហ៏មួយគូនេះ កាន់តែមានភាពផ្អែមល្ហែម ជាមួយគ្នា។​
អ្វីដែលធ្វើឲ្យមហាជន មានការកោតសរសើរខ្លាំងនោះគឺ គូស្នេហ៏នេះ បានចាប់ដៃកសាងផ្លូវជីវិតរួមគ្នា ដោយខិតខំអស់ពីកម្លាំងញើសឈាមជាមួយគ្នា រហូតបានផ្ទះដ៏ស្កឹមស្កៃ និងរថយន្តមួយគ្រឿង យ៉ាងទំនើប។ ជាពិសេសជាងនេះទៅទៀត ពួកគេទាំងពីរ តែងតែមានពេលវេលា សម្រាប់សម្រាកលំហែកាយ តាមកន្លែងនានា ដើម្បីសាងអនុស្សាវរីយ៏ល្អៗទៀតផង។
ជាក់ស្ដែង ថ្មីៗនេះ សួស​​ វីហ្សា និង ថមមី បានទៅវត្តធ្វើបុណ្យរួមគ្នាយ៉ាងប្រពៃតែម្តង។