ចូលរួមត្រេកអរផង ! ពលករខ្មែរ២នាក់ប្តីប្រពន្ធ ត្រូវឆ្នោតថៃ ជិត៤០ម៉ឺនដុល្លារ ក្លាយអ្នកមានមួយរំពេច!

ចូលរួមត្រេកអរផង ! ពលករខ្មែរ២នាក់ប្តីប្រពន្ធ ត្រូវឆ្នោតថៃ ជិត៤០ម៉ឺនដុល្លារ ក្លាយអ្នកមានមួយរំពេច!

បរទេស៖ ពលករខ្មែរ២នាក់ប្តីប្រពន្ធ ដែលទៅធ្វើការនៅប្រទេសថៃ បានចាក់ឆ្នោតថៃផ្សងសំណាង ជាភ័ព្វសំណាង ស្រាប់តែត្រូវរង្វាន់ធំចំនួន២សន្លឹក គិតជាទឹកប្រាក់ចំនួន១២លានបាត ស្មើនឹង៣៩៦ ៤៥៤.៧៦ដុល្លារ ធ្វើឲ្យពួកគេត្រេកអរស្ទើរហោះផុតពីដី ញញឹមបិទមាត់មិនជិត ព្រោះក្លាយជាអ្នកមានតែមួយប៉ប្រិចភ្នែក។
យោងតាមកាសែតថៃ « ថៃរ៉ាត់ » បានចេញផ្សាយកាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ថា ពលករខ្មែរចំនួន២នាក់ប្តីប្រពន្ធ ជាកម្មករសំណង់នៅក្នុងទីក្រុង ដែលបុរសជាប្តីឈ្មោះ ដា សុផល្លា អាយុ៤០ឆ្នាំ បាន ត្រូវឆ្នោតជាតិរង្វាន់ទី១ គឺជារង្វាន់ធំ ដែលមានទឹកប្រាក់ចំនួន៦លានបាត ហើយប្តីប្រពន្ធពួកគេត្រូវចំនួន២សន្លឹកស្មើនឹង១២លានបាត។
លោកដា សុផល្លា បានរៀបរាប់ប្រាប់អ្នកកាសែតថា មុនពេលត្រូវឆ្នោតជាតិរបស់ប្រទេសថៃ ប្រពន្ធរបស់គេបានយល់សប្តិ៍ឃើញឪពុកមា ដែលបច្ចុប្បន្នកំពុងបួសជាសង្ឃនៅឯស្រុកខ្មែរ ដែលឪពុកមារូបនោះ មានព្រះជន្ម៥៤ព្រះវស្សា ហើយស្របពេលដែលមានអ្នកស្គាល់គ្នាមកលក់ឆ្នោតជាតិដល់កន្លែងពួកគាត់ធ្វើការ ទើបពួកគេបានជារើសរើសយកសន្លឹកឆ្នោតដែលមានក្បាល៥៤ និងផ្ទុយវិញគឺលេខ៤៥ ។
លុះនៅរសៀលថ្ងៃទី១ ខែធ្នូ ពេលប្រកាសលទ្ធផលឆ្នោត ស្រាប់តែចំលេខដែលប្តីប្រពន្ធពួកគាត់ចាក់ គឺជារង្វាន់ទី១ចំនួន ២សន្លឹកស្មើនឹងទឹកប្រាក់ចំនួន១២លានបាត ធ្វើឲ្យប្តីប្រពន្ធពួកគាត់សប្បាយចិត្តជាខ្លាំង ហើយបានធ្វើដំណើរនាំគ្នាមកកាន់ស្នាក់ការឆ្នោតជាតិថៃ ប្រចាំទីក្រុងបាងកក ដើម្បីបើកប្រាក់។
ពលករខ្មែរកំពូលសំណាងរូបនេះ បញ្ជាក់ថា ប្តីប្រពន្ធគាត់នឹងយកប្រាក់ទាំងនេះ ទៅធ្វើផ្ទះ១ខ្នងនៅ ស្រុកកំណើត និងធ្វើបុណ្យ ហើយសល់ប៉ុន្មានទុកធ្វើជាដើមទុនសម្រាប់រកស៊ីចិញ្ចឹមជីវិត។