ទីបំផុត កែវ សុខផេង ចេញមុខបកស្រាយពីបញ្ហាអនាគតផ្ទាល់ខ្លួន និងវិស័យកីឡាបាល់ទាត់កម្ពុជា!

ទីបំផុត កែវ សុខផេង ចេញមុខបកស្រាយពីបញ្ហាអនាគតផ្ទាល់ខ្លួន និងវិស័យកីឡាបាល់ទាត់កម្ពុជា!

មួយរយៈចុងក្រោយនេះមានពត៌មានចម្រូងចម្រាស់មួយចំនួនតូច ពាក់ព័ន្ធជាមួយនឹងកីឡាករខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា កែវ សុផេង ។ ដោយសារតែមូលហេតុនេះហើយទើបមានមតិមួយចំនួនចង់ដឹង ចង់លឺពីសុខទុក្ខ របស់កីឡាកររូបនេះ ថាតើគាត់មានផលប៉ះពាល់អ្វីខ្លះពីពាក្យចចាមរ៉ាមទាំងនោះ។
មុននេះបន្តិចនៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កីឡាករ កែវ សុផេង បានបង្ហោះសារមួយឃ្លារផ្ញើរជូនញ្ញាតិមិត្ត ជនរួមជាតិ និងហ្វេនរបស់លោកផងដែរ ។
ក្នុងសារនោះមាននិយាយថា “ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកមានគុណ ថ្នាក់ដឹកនាំ បងប្អូន មិត្តភ័ក្តិ ព្រមទាំងអ្នកគាំទ្រទាំងអស់ដែលបានផ្តល់កម្លាំងចិត្តដល់រូបខ្ញុំនាពេលកន្លងមកក្នុងស្មារតី «មហាគ្រួសារខ្មែរ» ដែលជាសមានចិត្តដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
ទឹកចិត្តរបស់អ្នកទាំងអស់គ្នាបានជំរុញឱ្យខ្ញុំកាន់តែខិតខំប្រឹងប្រែងលត់ដំខ្លួនថែមទៀតដើម្បីភាពរីកចម្រើនក្នុងអាជីពនាពេលអនាគត ជាពិសេសគឺប្តេជ្ញាសហការជាមួយមិត្តរួមក្រុមជម្រើសជាតិយើងនៅក្នុងការប្រកួតថ្ងៃស្អែកដែលជាបេសកកម្មដ៏សំខាន់មួយរបស់ក្រុមគោព្រៃយើងក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣០នេះ។
យើងនឹងរួមដំណើរទៅមុខជាមួយគ្នាដើម្បីជ័យជម្នះ និងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់របស់ជាតិយើង!

សូមអរគុណដោយក្តីគោរពស្រលាញ់ចំពោះអ្នកគ្រប់គ្នា!

(សូមបញ្ជាក់ដែរថា នេះជាផេកផ្លូវការតែមួយគត់របស់ខ្ញុំ)

សូមបញ្ជាក់ផងដែរថា ថ្ងៃនេះកម្ពុជាត្រូវជួបប្រកួតជាមួយ និងមីយ៉ាន់ម៉ា ហើយនេះជាការប្រកួតចុងក្រោយបំផុតរបស់ក្រុមគោព្រៃកម្ពុជា ដើម្បីដណ្តើមយកលេខ ៣ នៅក្នុងការប្រកួតស៊ីហ្គេមលើកទី ៣០ ប្រចាំឆ្នាំ ២០១៩ ។