ស្វីតណាស់!ទៅ​សម្តែង​លើក​នេះ​ ​ខេមរៈ​ ​សិរីមន្ត​ ​នាំ​ភរិយា​ទៅជាមួយ​ ឡើងផ្អែមល្ហែម (វីដេអូ)

ស្វីតណាស់!ទៅ​សម្តែង​លើក​នេះ​ ​ខេមរៈ​ ​សិរីមន្ត​ ​នាំ​ភរិយា​ទៅជាមួយ​ ឡើងផ្អែមល្ហែម (វីដេអូ)

សម្រាប់​ចុងឆ្នាំ​នេះ ​តារា​សម្តែង​ ​ខេមរៈ​ ​សិរីមន្ត​ ​បាន​ចេញទៅ​សម្តែង​នៅ​ប្រទេស​បា​រំា​ងរួម​ជាមួយ​ ​តារា​​ចម្រៀង​ ​ចំរើន​ ​សុ​ភក្រ្ត័​ ​។​ ​ប៉ុន្តែ​អ្វី​ដែល​ចាប់អារម្មណ៍​ការ​ចេញទៅ​សម្តែង​លើក​នេះ​ ​ខេមរៈ​ ​សិរីមន្ត​ ​ក៏បាន​នាំ​ភរិយា​ទៅជាមួយ​ផង​ដែរ​ ​។​ ​ការ​ទៅ​សម្តែង​លើក​នេះ​របស់​ ​ខេមរៈ​ ​សិរីមន្ត​ ​ក៏​ទទួល​បានការ​គាំទ្ រ​ពីសំណាក់​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ​ជាច្រើន​ផង​ដែរ​ ​។​ ​
​នេះ​ជាលើកដំបូង​ដែល​ ​ខេមរៈ​ ​សិរីមន្ត​ ​បាន​ចេញទៅ​សម្តែង​រួមគ្នា​ជាមួយ​តារាចម្រៀង​ ​ចំរើន​ ​សុ​ភក្រ្ត័​។​ ​ការ​ចេញ​សម្តែង​របស់​អ្នក​ទាំងពីរ​ ទទួល​បាន​ការ​គំា​ទ្រ​ខ្លាំង​ពីសំណាក់​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ​ ​។​ ​
ខេមរៈ​ ​សិរីមន្ត​ ​បាន​ត្រៀម​នូវ​បទចម្រៀង​ពីរោះ​ទាំង​បទ​ញាក់​និង​មនោសញ្ចេតនា​ដើម្បី​ច្រៀង​ជូន​បង​ ​ប្អូន​ខ្មែរ​ដែល​រស់នៅប្រទេសបារំាង​ ​។​ ​សម្រាប់​ការ​ចេញទៅ​សម្តែង​លើក​នេះ​ ​ខេមរៈ​ ​សិរីមន្ត​ ​មិនបាន​បញ្ជាក់​ ​ថាទៅ​សម្តែង​រយៈពេល​ប៉ុន្មាន​ខែ​ឡើយ​ ​។​ ​មិន​ត្រឹមតែ​ទៅ​សម្តែង​ទេ​ ​លើកនេះ​លោក​ ​ខេមរៈ​ ​សិរីមន្ត​ ​ក៏បាន​នាំ​ភរិយា​ទៅជាមួយដើម្បីលំហែរចុងឆ្នាំផងដែរ​ដោយក្នុងនោះលោកបាន​បង្ហាញ​រូប​ភា​ពស្វី​តៗ​ដូច​គូស្នេហ៍​យុវវ័យ​ ​។​ ​
​អ្វី​ដែល​ចាប់អារម្មណ៍​ក្រោយពី​ហក់​ចូលក្នុង​ផលិតកម្ម​ហង្ស​មាស​ ​ខេមរៈ​ ​សិរីមន្ត​ ​ហាក់​ដើរតាមគន្លង​ ​តារាចម្រៀង​រៀមច្បង​លោក​ ​ព្រាប​ ​សុវត្ថិ​ ​។​
​ជាក់ស្តែង​លោក​បាន​បើក​ចំហរ​ពី​ជីវិត​ឯកជន​ក៏ដូចជា​ ​បង្ហាញមុខ​មាត់​ភរិយា​និង​កូន​ៗ​ដែលខំព្យាយាមលាក់បាំងជាច្រើនឆ្នាំហើយ​ការ​សម្តែង​លើក​នេះ​លោក​ក៏បាន​នាំ​ភរិយា​រួម​ដំណើរ​ជាមួយ​មិន​ ​ខុសពី​លោក​ ​ព្រាប​ ​សុវត្ថិ​ ​ដែលតែងតែនាំភរិយាទៅជាមួយនៅពេលទៅកម្សាន្តនៅក្រៅប្រទេស។ ចង់ដឹងថា ខេមរៈ សិរីមន្ត ទទួលបានការគាំទ្រខ្លាំងកម្រិតណានៅប្រទេសបារាំងតោះទៅទស្សនាវីដេអូទាំងអស់គ្នា។


error: Content is protected !!