ផ្ទុះការចាប់អារម្មណ៍! ពេលឃើញនារីវ័យក្មេងម្នាក់លាត់អាវបំបៅដោះកូន ពេលទៅទទួលសញ្ញាបត្រ!

ផ្ទុះការចាប់អារម្មណ៍! ពេលឃើញនារីវ័យក្មេងម្នាក់លាត់អាវបំបៅដោះកូន ពេលទៅទទួលសញ្ញាបត្រ!

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការបង្ហោះហ្វេសប៊ុករូបថតចំនួន៣សន្លឹក របស់នារីវ័យក្មេងម្នាក់ លាត់អាវបំបៅដោះកូន នៅទីសាធារណៈ ពេលទៅទទួលសញ្ញាបត្រ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង និងស៊ែរចែកចាយព្រោងព្រាត។
គណនីហ្វេសប៊ុក Rikreay រីករាយ បានបង្ហោះរូបថតនារីម្នាក់ កំពុងបំបៅដោះកូន ពេលទៅទទួលសញ្ញាបត្រ កាលពី១៩ម៉ោងមុខ ដោយភ្ជាប់ជាមួយនឹងសំណេរថា « ទឹកចិត្តម្តាយ ទោះជាថ្ងៃទទួលសញ្ញាបត្រក៏មិនភ្លេចអាហារកូនដែរ »។
ក្រោយពីហ្វេសប៊ុកខាងលើ បង្ហោះរូបថត និងសារបែបនេះ ក៏គណនីហ្វេសប៊ុក ងឿន ធឿន បានចូលខមមិនថា« ខ្ញុំក៏ធ្លាប់ជួបដែលជាង26ឆ្នាំមុន កូនពៅរបស់កេងលើបាវ នៅក្នុង ចង្កា ពោត ពុកនឹងម្ដាយ កាច់ពោត យកទៅលក់ ជួនកាល ធ្លាក់ ប្រព័ន្ធនឹងកូនពីលើម៉ូតូ ក៏មានដែល ។ល។»។ រីឯគណនីហ្វេសប៊ុក Chon Vannak បានខមមិនថា « ខ្ញុំធ្លាប់ជួបហើយកាលពីរ 2ឆ្នាំមុនកំសត់ណាស់»។ ខណៈដែលគណនីហ្វេសប៊ុក រ៉ន សុផល បានចូលខមមិនជារូបថត ឃើញនារីជាប្រពន្ធទទួលសញ្ញាបត្រ ហើយបុរសជាប្តីពកូនតូចមកជាមួយផងដែរ។