ភពផែនដីចាប់ផ្ដើមប្រែប្រួលហើយ! ជ្រោះធំជាងគេលើពិភពលោក ដល់ថ្នាក់ខ្សោះអស់ទឹក

ភពផែនដីចាប់ផ្ដើមប្រែប្រួលហើយ! ជ្រោះធំជាងគេលើពិភពលោក ដល់ថ្នាក់ខ្សោះអស់ទឹក

Victoria Falls ជាទឹកជ្រោះដែលធំជាងគេបំផុតនៅលើពិភពលោក បានព្យាយាមបន្តជីវិតជាមួយការខ្សោះអស់នៃទឹកដែលធ្លាប់មានពីមុនមក ។

Victoria Falls ស្ថិតនៅផ្នែកខាងត្បូងនៃទ្វីបអាហ្រ្វិកក្នុងប្រទេស Zimbabwe និង Zambia ដោយអ្នករាយការណ៍បានឱ្យដឹងថា វាជារឿងធម្មតាដែលទឹកជ្រោះនេះខ្វះទឹកនូវរដូវប្រាំង ។ យ៉ាងណាមិញ សម្រាប់ឆ្នាំនេះ វាមានកម្រិតធ្លាក់ចុះខ្លាំងលើសពីធម្មតា គួរឱ្យកត់សម្គាល់ ។

ទាក់ទិនជាមួយរឿងនេះ ប្រធានាធិបតី Zambia លោក Edgar Lungu បានមានប្រសាសន៍ថា​ ការខ្សត់ទឹកនៃទឹកជ្រោះ Victoria គឺពាក់ព័ន្ធជាមួយបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយមិនយូរមិនឆាប់វានឹងត្រូវបាត់បង់ទឹកទាំងស្រុងមិនខាន ។

លោក Edgar Lungu ក៏បានបន្ថែមថា ស្ថានភាពអាចនឹងផ្លាស់ប្តូរប្រសិនបើ ប្រទេសអ្នកមាន មានការគិតគូរជាងនេះទៅលើបញ្ហាបរិស្ថាន និង ប្រទេសក្រីក្រ ។ ប្រទេសដូចជា Zambia ដែលអាស្រ័យយ៉ាងខ្លាំងទៅលើប្រព័ន្ធ hydropower ហើយការរាំងស្ងួតបែបនេះនឹងធ្វើឱ្យមនុស្សរាប់លានអ្នកអាចឈានទៅរកភាពអត់ឃ្លានបាន ៕​