ថៃ ចង់ដាក់​បញ្ចូល «សង្ក្រាន្ត» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ឱ្យបាន​លឿន​បំផុត!

ថៃ ចង់ដាក់​បញ្ចូល «សង្ក្រាន្ត» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ឱ្យបាន​លឿន​បំផុត!

រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ថៃ លោក Itthiphol Kunplome បាន​ប្រកាស​កាលពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០១៩ ថា ក្រសួង​នឹងស្នើ​ដាក់បញ្ចូល​ «ពិធី​បុណ្យសង្ក្រាន្ត» ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់​អង្គការយូណេស្កូ ដោយលោកសង្ឃឹមថា វានឹង​សម្រេចបានឆាប់បំផុតត្រឹមឆ្នាំ២០២២។
លោក​បន្ថែម​ថា ក្រសួង​នឹង​បញ្ជូនសំណើនេះ ទៅកាន់​គណៈ​រដ្ឋមន្រ្តី ដើម្បីធ្វើការអនុម័តក្នុងអំឡុងខែកុម្ភៈ ឆ្នាំ​២០២០ខាងមុខនេះ ហើយនៅខែបន្ទាប់ នឹង​បញ្ជូនទៅអង្គការណួណេស្កូ។
បើតាម​រដ្ឋមន្រ្តី​ដដែល ឱ្យដឹង​បន្ថែម​ថា ក្រៅពី​ពិធីបុណ្យ​សង្ក្រាន្ត ថៃ​ក៏គ្រោង​ស្នើដាក់​មុខម្ហូប «តុមយុំា» ចូល​ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ផងដែរ។