ដូចប៉ាៗណាស់កូនស្រីរបស់កំពូលតារាចម្រៀង ខេមរះ សិរីមន្តខ្យូតគួរឲ្យស្រលាញ់ដល់ហើយ!

ដូចប៉ាៗណាស់កូនស្រីរបស់កំពូលតារាចម្រៀង ខេមរះ សិរីមន្តខ្យូតគួរឲ្យស្រលាញ់ដល់ហើយ!

ភ្នំពេញ ៖ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោកខេមរៈ សិរីមន្ត បច្ចុប្បន្នកាន់តែមានហាងឆេងខ្លាំងនៅក្នុងការងារសិល្បៈ ស្របពេលដែលវ័យកាន់តែច្រើនឡើង រីឯកូនប្រុសស្រីរបស់លោកក៏កាន់តែធំ ម្នាក់ៗមានមុខមាត់យ៉ាងគួរឲ្យក្នាញ់។យ៉ាងណាមិញដូចប្រិយមិត្តជាច្រើនបានជ្រាបហើយថា កាលពីពេលកន្លងទៅនេះតារាប្រុសរូបនេះ ទើបតែទទួលសមាជិកថ្មីកូនស្រីពៅជាទីស្រលាញ់របស់ខ្លួន ដែលមានមុខមាត់យ៉ាងស្រស់សោភា គួរឲ្យក្នាញ់តាំងតែពីតូចមកម្ល៉េះ។ មកទល់នឹងពេលនេះកូនរបស់លោក បានប៉ុន្មានខែហើយ
និងប្រែរូបរាងកាន់តែធំឡើង​ កាន់តែមានមុខមាត់គួរឲ្យស្រលាញ់តែម្តង។ជាពិសេសនោះគឺ ភរិយារបស់តារាប្រុសរូបនេះមិនភ្លេចលេងខ្លូនឲ្យកូនជាទីស្រលាញ់របស់លោក ប្លែកស្អាតនោះទេ ដោយកាលពីពេលថ្មីៗនេះអ្នកម្តាយសម័យថ្មីរូបនេះ បានធ្វើការបង្ហាញនូវរូបភាពប៉ុន្មានសន្លឹក
ជាមួយនឹងស្ទីលតែងខ្លួន ឈុតពណ៌ផ្កាឈូក យ៉ាងគួរឲ្យស្រលាញ់។ជាមួយគ្នានេះដែរ ហ្វេនជាច្រើនពិតជាពេញចិត្ត ជាមួយការតែងខ្លួនរបស់កូនៗរបស់តារាប្រុសរូបនេះ ដែលជាស្ទាយ៍បែបពេញនិយម សម័យថ្មី ទោះបីកូនៗនៅក្មេងតូចៗយ៉ាងណាក្តី។ប្រភព៖ហ្វេសប៊ុក