ក្រសួងកសិកម្ម៖​យល់ឃើញថាការបាត់ប​ង់ព្រៃឈើ គឺដោយសារតែភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំ ហើយបានដាក់ចេញវិធានការការពារ និងទប់ស្កាត់

ក្រសួងកសិកម្ម៖​យល់ឃើញថាការបាត់ប​ង់ព្រៃឈើ គឺដោយសារតែភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំ ហើយបានដាក់ចេញវិធានការការពារ និងទប់ស្កាត់

រាជធានីភ្នំពេញ៖ បន្ទាប់ពីសង្កេតឃើញថាជារៀងរាល់ឆ្នាំ ក្នុងរដូវប្រាំងដែលមានសភាពក្តៅហួតហែង ស្ងួតខ្លាំង តែងតែបង្កឲ្យមានភ្លើងឆេះព្រៃ ដែល ធ្វើឲ្យបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងរាលដាលឆេះដល់ស្រូវ និងភូមិរបស់កសិករទៀត ផង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែមករាបានចេញសេចក្តីណែនាំស្តីពីការវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ។
យោងតាម​សេចក្តីណែនាំ​របស់ ក្រសួង​បាន​បញ្ជាក់​ថា ក្រៅពី​បាតុភូត​ធម្មជាតិ​ដែល​អាច​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ ប្រការ​ដែល​គួរឲ្យ​ព្រួយបារម្ភ​បំផុត​នោះ​គឺ​ ភ្លើង​ឆេះ​ព្រៃ​ដែល បង្កឡើង​ដោយសារ​សកម្មភាព​រប​ស់​មនុស្ស​ផ្ទាល់​។ កត្តា​ចម្បង​ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ញឹកញាប់​បំផុត​នា​រដូវប្រាំង តាមរយៈ​សកម្មភាព​មាន​ជាអាទិ៍ ការ​កាប់​ឆ្ការ​ដុត​រាន​ព្រៃ​ដើម្បី​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ ការ​ធ្វើ​កសិកម្ម​ពនេចរ ការ​តាំងទី​លំនៅដ្ឋាន​ថ្មី ការដុត​ព្រៃ​ដើម្បី​ចាប់​សត្វ ការ​បន្សល់​ដើម​ភ្លើង​នៅ​ក្នុង​ព្រៃ​តាមរយៈ​ការ​ធ្វេសប្រហែស​របស់​ម​នុស្ស​។​ល​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​កត់សម្គាល់​ឃើញថា ភ្លើង​ឆេះ​ព្រៃ​ជា​រៀងរាល់ឆ្នាំ​បាន​បង្ខំ​ឲ្យមាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ដល់​ការបាត់បង់​ធនធាន​ព្រៃឈើ ព្រៃ​លិច​ទឹក និង​រាលដាល​រហូតដល់​ឆេះ​ស្រូវ​និង​ភូមិ​របស់​ប្រជាពលរដ្ឋ​ហើយ​បាន​បង្ក​វិនាសកម្ម និង​ការខាតបង់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សង្គម សេដ្ឋកិច្ច​ជនបទ សេដ្ឋកិច្ច​ជាតិ ធនធានធម្មជាតិ​និង​បរិស្ថាន​។ ​ដោយ​សង្កេតឃើញ​បញ្ហា​ប្រឈម​ទាំងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​ធ្វើ​ការណែនាំ​ដល់​អង្គភាព​ជំនាញ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រដ្ឋបាល​មូលដ្ឋាន រួមទាំង​សហគមន៍​ព្រៃឈើ សហគមន៍​នេសាទ​និង​សហគមន៍​កសិកម្ម​ផង​ដែរ ដើម្បី​អនុវត្ត​វិធានការ​ដូច​ខាង​ក្រោម​៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​