ត្រេកអរណាស់! ពេលនេះជប៉ុនផ្តល់អាហារូបករណ៍ជាច្រើនឱ្យនិស្សិតខេត្តបាត់ដំបង ទៅសិក្សានៅប្រទេសជប៉ុន

ត្រេកអរណាស់! ពេលនេះជប៉ុនផ្តល់អាហារូបករណ៍ជាច្រើនឱ្យនិស្សិតខេត្តបាត់ដំបង ទៅសិក្សានៅប្រទេសជប៉ុន

ក្នុងពិធីចុះហត្ថលេខាមួយ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ​២០២២០ រវាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង លោក តូគីហិរ៉ូ ណាកាម៉ូរ៉ា អភិបាល ខេត្តអិហ៊ិមិ បានផ្តោតសំខាន់លើការផ្តល់អាហារូបករណ៍ ឱ្យនិស្សិតខេត្តបាត់ដំបង ទៅសិក្សានៅប្រទេសជប៉ុន ដើម្បីយកចំណេះដឹងមកអភិវឌ្ឍន៍ ខេត្តរបស់ខ្លួន ។
​ក្នុងពិធីចុះហត្ថលេខានេះ អភិបាលខេត្ត​អិ​ហិ​មិ នៃ​ប្រទេស​ជប៉ុន ​បាន​ចុះហត្ថលេខា​ជាមួយអភិបាលខេត្តបាត់ដំបង ​ដោយជំរុញ​ភាព​ជឿនលឿនលើ​វិស័យ​ឧស្សាហកម្ម ដោយ​ផ្តោត​ សំខាន់​លើ​ការកែច្នៃ​ចំណីអាហារ តាមរយៈ​ការប្រើប្រាស់​ផលិតផលក្នុងខេត្ត​ និង ​បច្ចេកវិទ្យា​នានា ​។ ​ក្រៅពី​ការអភិវឌ្ឍ​ន៍លើវិស័យ​ឧស្សាហកម្ម ភាគី​ទាំងពីរ បាន​ចុះកិច្ច​ព្រមព្រៀង ​ ទៅលើ​ការ​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ​ការ​អភិវឌ្ឍ​ន៍ធនធានមនុស្ស ​និង ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ទៀត​ ។
លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បានឱ្យដឹងថា ​ការចុះ​កិច្ចព្រមព្រៀង​នេះ ​នឹងធ្វើ​ឱ្យ​ទំនាក់​ទំនង​ការងារ​ពាណិជ្ជកម្ម ក​សិ​-​ឧស្សាហកម្ម ​ការវិនិយោគ ​ការអភិវឌ្ឍ​ន៍បច្ចេកវិទ្យា ធនធាន​មនុស្ស និង ​ការ​ផ្លាស់ប្តូរ​ព័ត៌មាន ឱ្យ​កាន់តែ​ប្រសើរឡើង ​ដើម្បី​ផលប្រយោជន៍​រួមគ្នា របស់​ខេត្ត​ទាំងពីរ និង ​ដើម្បី​ឈាន ​ដល់​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេរភាគី ព្រមទាំង​ផ្សារភ្ជាប់​នូវ​ទំនាក់ទំនង​មិត្តភាព រវាង​កម្ពុជា និង ​ជប៉ុន ​ឱ្យកាន់ តែ​រឹងមាំ​ថែមទៀត​ ។
លោក តូ​គី​ហិ​រ៉ូ ណា​កា​ម៉ូ​រ៉ា អភិបាលខេត្ត​អិ​ហ៊ិ​មិ បាន​មានប្រសាសន៍ថា កិច្ចព្រមព្រៀង ដែល​បាន​ឯកភាពគ្នានេះ ​គឺ​បាន​ផ្តល់​នូវ​សារសំខាន់ និង​ ឧ​ត្ត​ម​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក និង​បានរួម​ចំណែក​ក្នុង​ការ​ពង្រឹង​មិត្តភាព សាមគ្គីភាព ​ដូចដែល​ភាគី​ជប៉ុន ​ធ្លាប់បាន​ជួយ​ដល់​ ខេត្តបាត់ដំបង​ កន្លងមកជប៉ុនបានជួយ​ស្ថាបនា​ផ្លូវថ្នល់ វិស័យ​អប់រំ វិស័យ​ទឹកស្អាត ​ការងារ​រំដោះ​ដីចម្ការ​មីន ​និង​ អភិវឌ្ឍ​ន៍សហគមន៍​នៅ​មូលដ្ឋាន ជាដើម។