«​ចាប​យំ​ល្វើយ​ៗ​»​ ​ចម្រៀង​ដាស់​អារម្មណ៍​អ្នកជិតខាង​ ​កំពុង​ល្បី​ច្រៀង​គ្រប់កន្លែង​ ​(​វីដេអូ​)​

«​ចាប​យំ​ល្វើយ​ៗ​»​ ​ចម្រៀង​ដាស់​អារម្មណ៍​អ្នកជិតខាង​ ​កំពុង​ល្បី​ច្រៀង​គ្រប់កន្លែង​ ​(​វីដេអូ​)​

​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ​គេ​កត់សម្គាល់​ឃើញ​មាន​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​ ​«​ចាប​យំ​ល្វើយ​ៗ​»​ ​ដែល​កំពុង​ល្បី​នាំគ្នា​ផ្អើល​ច្រៀង​ព្រោងព្រាត​ ​មិនថា​នៅកន្លែង​ណា​ឬ​ទីណា​ឡើយ​ពេលនេះ​ ​គឺ​ឮសូរ​សំឡេង​ច្រៀង​ល្វើយ​នៃ​ចម្រៀង​មួយ​បទ​នេះ​ ​។​
​តើ​បទចម្រៀង​ ​«​ចាប​យំ​ល្វើយ​ៗ​»​ ​នេះ​មាន​អ្វី​ពិសេស​ខ្លះទៅ​ ​ទើបបាន​ជា​គេ​នាំគ្នា​ផ្អើល​ច្រៀង​ ​និង​ ​ស្តាប់​ស្ទើរគ្រប់​គ្នា​ដូច្នេះ​?​ ​គ្មានអ្វី​ដែល​ចម្លែក​ទេ​ ​ដែល​ចម្រៀង​មួយ​បទ​មាន​លក្ខណៈ​ពីរោះ​ ​ហើយ​ត្រូវ​បាន​គេ​លើកយក​មក​ច្រៀង​តៗ​គ្នា​បែបនេះ​ ​។​ ​តាម​ការ​ឱ្យ​ដឹង​ ​បទ​នេះ​ជា​បទ​ ​Original​ ​Song​ ​និពន្ធ​បទភ្លេង​ ​និង​ ​ទំនុកច្រៀង​ដោយ​លោក​ ​រ័ត្ន​ ​តា​ម៉ូ​ ​ជា​ចង្វា​ក់​កន្រ្ទឹម​ ​ប៉ុន្តែ​ត្រូវ​បាន​គេ​លើកយក​មក​ច្រៀង​ឡើងវិញ​ដោយ​លោក​ ​ចាន់​ ​មករា​ ​ដោយ​បាន​ច្រៀង​បញ្ជូល​គ្នា​ជាមួយ​ឧបករណ៍​ភ្លេច​ម្យ៉ាង​ឈ្មោះ​ ​Korg​ ​PA4X​/​PA1000​/​PA700​ ​។​
​បើ​តាម​ការ​បង្ហាញ​ទៀត​នោះ​ ​ចម្រៀង​មួយ​បទ​នេះ​គេ​គ្រាន់តែ​ចង់​បង្ហាញ​អំពី​សំឡេង​ភ្លេច​ ​Korg​ ​បែប​ថ្មី​តែប៉ុណ្ណោះ​ ​ហេតុនេះ​ហើយ​ទើបបាន​ ​គេ​យក​វា​មក​បញ្ចូល​ចម្រៀង​ ​និង​ ​ឱ្យ​អ្នកចម្រៀង​ច្រៀង​លេង​ ​ដើម្បី​បង្កើត​បរិយាកាស​ឱ្យ​កាន់តែ​សប្បាយរីករាយ​មួយ​កម្រិត​ទៀត​ ​។​ ​គួរ​ឱ្យ​ដឹង​ដែរ​ថា​ ​បន្ទាប់ពី​បង្ហោះ​បទ​នេះ​បាន​ជាង​កន្លះ​ឆ្នាំ​ ​ពោល​គឺ​គិត​ចាប់ពី​ថ្ងៃ​ ​៧​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​មកទល់​ដើមឆ្នាំ​ ​២០២០​ ​នេះ​ ​គេ​កត់សម្គាល់​ឃើញ​មាន​អ្នក​ចុច​ចូល​ស្តាប់​រហូតដល់​ជាង​ ​២១​ ​លាន​ដង​ហើយ​ ​។​ ​តោះ​!​ ​ចុច​ស្តាប់​បទ​ ​«​ចាប​យំ​ល្វើយ​ៗ​»​ ​ទាំងអស់គ្នា​៖​