គាំទ្រទេ?អ្វីគួរតែលើកលែងទោសអោយបានក៏លើកទៅ ព្រោះគ្នានៅក្មេងៗមិនទាន់ចេះគិត តាមតែអាត្មាអញចង់ឈ្នះ មានអំនួតចង់អោយគេខ្លាចតែប៉ុណ្ណោះ!

គាំទ្រទេ?អ្វីគួរតែលើកលែងទោសអោយបានក៏លើកទៅ ព្រោះគ្នានៅក្មេងៗមិនទាន់ចេះគិត តាមតែអាត្មាអញចង់ឈ្នះ មានអំនួតចង់អោយគេខ្លាចតែប៉ុណ្ណោះ!

បន្ទាប់ពីករណី​ យុវតីបង្កហិង្សាទាំងបួននាក់​ បានដោះស្រាយបញ្ចប់ ដោយធ្វើការយល់ព្រម​ទទួល​កំហុស​ និងសុំទោសជនរងគ្រោះ​ ព្រមទាំងរួមគ្នាសងជម្ងឺចិត្តចំនួន​ ២០០០​ ដុល្លារ​ ដល់ជនរងគ្រោះ​ ។ ចំណែក​ជនរងគ្រោះ​បានយល់ព្រមទទួលយកការសុំទោសនិងថវិកា​ ២០០០​ដុល្លារ​ ជាថ្នូរ​ដកពាក្យ​បណ្ដឹង​។ ការបញ្ចប់នេះមានមហាជនជាច្រើនមិនពេញចិត្តជាខ្លាំង ដោយចង់ឲ្យយុវតីបង្កហិង្សាទទួលទោសតាមផ្លូវច្បាប់ ក៏មានមហាជនមួយចំនួនក៏យល់ស្របចំពោះការសម្របសម្រួលនេះផងដែរ។
ក្នុងនោះផងដែលតារាសម្តែង សូ ដានីតា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “អ្នកណាក៏ខឹងដែរ បើមើលតាមវិដេអូ ប្អូនៗ៤នាក់ ពិតជាវ៉ៃប្អូនស្រីសាហាវមែន បងក៏សែនអាណិតប្អូនស្រីខ្លាំងណាស់ដែរ តែអ្វីៗគួរតែលើកលែងទោសអោយបានក៏លើកទៅ ព្រោះគ្នានៅក្មេងៗមិនទាន់ចេះគិតៗតាមតែតាមអាត្មាអញចង់ឈ្នះនិងចង់មានអំនួត អោយគេខ្លាចតែប៉ុណ្ណោះ ដោយមិនចេះគិតរឿងវែងឆ្ងាយ រឺ ខូចកិត្តិយសម៉ែឪ រឺ អនាគតនោះទេ។ លើលោកនេះ គ្មានអ្វីល្អជាងការលើកលែងអោយគ្នានោះទេ ហើយបើមនុស្សដែលខុសហើយ ចេះដឹងកំហុសនឹងចេះកែខ្លួន គឺរិតតែល្អបំផុតយើងត្រូវចេះទុកឱកាសអោយមនុស្សជុំវិញខ្លួនទើបខ្លួនឯងបានស្ងប់សុខ ព្រោះតែភាពចេះអត់អោនរបស់ខ្លួនយើង ចំពោះអ្នកដទៃ។ តែសំខាន់អ្នកខុស ត្រូវចេះកែរខ្លួន ទើបមិនមានវិប្បដិសារីទៅថ្ងៃក្រោយ ប្អូនៗអ្នកធ្វើខុស ប្អូនអាចសន្យាជាមួយអ្នកដ៏ទៃនិងឪពុកម្តាយ ដោយម្រាមដៃដប់និងពាក្យសុំទោស តែអ្វីសំខាន់ គឺប្អូនៗត្រូវចេះសុំទោសខ្លួនឯង នឹង សន្យាខ្លួនឯង ទើបជាល្អសំរាប់ខ្លួនឯង។ បងសង្ឃឹមថា ប្អូនៗនឹងចេះកែខ្លួនប្អូន ចូរចេះអាណិតឪពុកម្តាយ ដែលលោកតស៊ូចិញ្ចឹមសង្ឃឹមចង់អោយកូនល្អ តែបើប្អូនបន្តចឹងទៀត នោះលោកទាំង២នឹងឈឺចាប់ ដោយសារប្អូន”។