ច្បាស់ហើយ ក្រសួងមិនអនុញ្ញាតឱ្យគ្រប់គ្រឹះស្ថានសិក្សា ឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំចិនឡើយ!

ច្បាស់ហើយ ក្រសួងមិនអនុញ្ញាតឱ្យគ្រប់គ្រឹះស្ថានសិក្សា ឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំចិនឡើយ!

ដើម្បីជាវិធានការទប់ស្កាត់នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាមនោះ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និង កីឡា បានបញ្ជាក់ថា នៅអំឡុងបុណ្យចូលឆ្នាំចិន វៀតណាមនេះ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ត្រូវបើកទ្វារដំណើរការ ជាប្រក្រតី មិនអនុញ្ញាតឱ្យឈប់សម្រាកឡើយ ។
យោងតាមអនុសាសន៍របស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និង កីឡា, ក្រសួងសូមធ្វើការអំពាវនាវ ឱ្យគ្រប់គ្រឹះស្ថានទំាងអស់ អនុវត្តវិធានការរដ្ឋបាលចំពោះបុគ្គលិកអប់រំ សិស្សានុសិស្ស ដែលអវត្តមាន នៅអំឡុងពេលបុណ្យចូលឆ្នំាចិន និង ណែនំា គ្រឹះស្ថានសិក្សាទំាងអស់ឱ្យ អនុវត្តកម្មវិធីសិក្សាឱ្យបានពេញលេញ ដើម្បីចូលរួមពង្រឹងសមត្ថភាពសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ ឱ្យក្លាយជាពលរដ្ឋសាកល ដែលមានចរិយាសម្បទា វិជ្ជាសម្បទា បំណិនសម្បទា និង គុណតម្លៃ ឆ្លើយតបនឹងបរិបទពិភពលោក តំបន់ និងជាតិ ។
លើសពីនេះ ក្រសួងអប់រំ យុវជន និង កីឡា ក៏សូមក្រើនរំលឹកដល់មាតាបិតាសិស្ស ត្រូវលើកទឹកចិត្ត កូនឱ្យមករៀនជាប្រចំា មិនគួរដាក់ការធ្វើដំណើរកម្សាន្ដ ប៉ះចំថ្ងៃកូនសិក្សានោះទេ ។ គួរបញ្ជាក់ផងដែរថា បុណ្យចូលឆ្នំាចិន មិនស្ថិតនៅក្នុងអនុក្រឹត្យលេខ ១១២ អនក្រ បក ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ ប្រចំាឆ្នំា២០២០ នោះទេ។